សហគមន៍ព្រៃឈើគឺជាបែបផែននៃការធ្វើវិមជ្ឈការនៃការគ្រប់គ្រងព្រៃឈើ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3075

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ ជាង១០០គ្រួសារ ​ដែលជា​សមាជិក​សហគម​ន៏​ព្រៃឈើ​កំពែង​ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម បាន​មាន​ប្រសា​ស​ន៏​ថា សហគម​ន៏​ព្រៃឈើ គឺជា​បែបផែន​នៃ​ការធ្វើ​វិមជ្ឈការ​ នៃ​ការគ្រប់គ្រង​ព្រៃឈើ ដែលជា​ការងារ​មួយ ​ត្រូវបាន​បញ្ជូន​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ ​ដែល​បានទទួល​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​បានប្រកាស​ផ្សព្វផ្សាយ ​យ៉ាង​ទូលំទូលាយ​កាលពីពេលថ្មីៗនេះ។

មន្ដ្រី​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ បាន​ប្រាប់ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី១៨ ខែមករា​នេះ​ថា កាលពី​ថ្ងៃទី១៦ខែមករា ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​អមដំណើរ ​ដោយ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ ថា្នក់​ដឹកនាំ​អង្គភាព​ជំនាញ​មួយចំនួន មន្ទីរ​កសិកម្ម​ខេត្ដ អភិបាលស្រុក​ភ្នំក្រវាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ និង​សំណេះសំណាល ​ជាមួយ​ប្រជាពលរដ្ឋ​ ជាង១០០គ្រួសារ ជា​សមាជិក​សហគម​ន៏​ព្រៃឈើ​កំពែង ស្ថិតនៅ​ភូមិ​កំពែង ឃុំ​ត្រងិល ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោ​ធិ៏​សាត់ ។

ក្នុងជំនួប​លោក ចាន់​រិទ្ធី​ នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប ​បានឱ្យដឹងថា ខេត្ដ​ពោ​ធិ៏​សាត់ ​ត្រូវបាន​គ្របដណ្ដប់​​ ​ដោយ​ព្រៃឈើ​ប្រមាណ៩០ម៉ឺន​ហិកតា ជា​ផ្ទៃដី​ព្រៃឈើ​ដ៏​ធំ បើ​ប្រៀបធៀប​នឹង​ខេត្ដ​ដ៏ទៃទៀត ។ ចំនួន​សហ​គ​ន៏​ព្រៃឈើ​ក្នុង​ខេត្ដ​មាន៥៧សហគម​ន៏ ។

ឯកឧត្ដម​បាន​បន្ដថា ​ស្ថានភាព​សហគម​ន៏​ព្រៃឈើ​កំពែង ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ២០០០ លើ​ផ្ទៃដី១៨៨ហិកតា មាន​ប្រជាពលរដ្ឋ២៩៥គ្រួសារ ចូលរួម​ស្មើនឹង១.៣៣០នាក់។ បច្ចុប្បន្ន​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ដ ​និង​កំពុង​ដាក់​ការស្នើសុំ​ការសម្រេច​ពី​ក្រសួងកសិកម្ម។ ដោយឡែក​មាន​បញ្ហា​ប្រឈម​មួយចំនួន ​ដូចជា​ខ្វះខាត​ទឹក ​ខ្វះ​កន្លែង​សម្រាប់​ផ្ដល់​ចំណី​ដល់​សត្វ​គោ ក្របី និង​មាន​ផ្ទៃដី​តូចចង្អៀត ។

នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​បាន​ថ្លែង​នូវ​ការកោតសរសើរ ​ដល់​ប្រជាពលរដ្ឋ​ ដែលមាន​ស្មារតី​ចូលរួម​ ជួយ​ថែរក្សា​ការពារ​សម្បត្ដិ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ និង​ស្នើឱ្យ​រួបរួមគ្នា​ខិតខំ​បន្ដទៀត ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ការអភិរក្ស ​និង​គ្រប់គ្រង​ព្រៃឈើ ​ដោយ​និរន្ដរភាព គឺជា​សមាសភាព​ដ៏​សំខាន់​មួយ​ សម្រាប់​ការអភិវឌ្ឍ​ន៏​ ដោយ​ចីរភាព​របស់​ពិភពលោក ហើយ​បញ្ហា​ព្រៃឈើ​នេះ ក៏​ក្លាយជា​របៀបវារៈ​នយោបាយ ដ៏​សំខាន់​មួយ​ដែល​សហគម​ន៏​ពិភពលោក ​បាន​នឹង​កំពុង​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់ ព្រមទាំង​ខិតខំ​រួមគ្នា​រិះរក​ និង​ដាក់ចេញ​នូវ​វិធានការផ្សេងៗ នៅ​គ្រប់​កម្រិត​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បានផ្ដល់​យោបល់​ ដល់ក​សិ​ករ​ទីនោះ​ផងដែរ ដោយ​សុំ​កំ​ពឹងផ្អែក ​តែ​លើ​ផល​អនុផល​ព្រៃឈើ​តែមួយ​មុខ ត្រូវតែ​គិតគូរ​រកមុខរ​បរប​ន្ថែ​ម ​ដូចជា​ការដាំ​បន្លែបង្កា​ និង​ចិញ្ចឹមសត្វ។ សុំឱ្យ​ប្ដូរ​ពូជ​ប្ដូរ​ទម្លាប់​ ពី​ការ​ចិញ្ចឹមសត្វ ​លែង​ពាសវាល​ពាសកាល មក​ចិញ្ចឹម​ដាក់​ទ្រុង​វិញ​ម្ដង ។ ពីព្រោះ​ការចិញ្ចឹម​ដាក់​ទ្រុង​វា​មាន​ផល​ល្អ​ច្រើន ងាយស្រួល​ដល់​ការតាមដាន​ជំងឺផ្សេងៗ ។ ងាយស្រួល​ក្នុងការ​ថែទាំ ការឱ្យ​ចំណី​ការបន្ដ​ពូជ និង​កាកសំណល់ (លាមក)សម្រាប់ធ្វើ​ជី និង​បម្រើឱ្យ​ឡ​ជី​ឧស្ម័ន​ទៀតផង​ដែល​ការងារ​ទាំងអស់នេះ​យើង​អនុវត្ដ​បាន​ជោគជ័យ​នៅ​កន្លែងផ្សេងៗ ជាពិសេស​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។ ឯកឧត្ដម​បានស្នើ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​នៅ​ស្រុក​ត្រាំកក់​ក្នុងពេលឆាប់ៗខាងមុខនេះ​ដោយ​ការចំណាយ​ជា​បន្ទុក​របស់​ឯកឧត្ដម​ផ្ទាល់ ។

នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ឧ​បត្ដ​ម្ភ​ដល់​សហគម​ន៏​នូវ​ស៊ីម៉ង​ត៏២តោន​ផងដែរ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 125

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 130

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 130

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 160

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 155

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 151

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 160

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 165

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 228

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយអង្គភាពសារព័ត៌មានត្នោត អ៊ែប

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 188

១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 259

កឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ វ៉ារ៉ាណាស៊ី និងក្រុមហ៊ុន សេដ្ឋិកុលា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 256

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រជុំពិភាក្សាការងារនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់...