ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី ៥ មករា ២០២៣ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឯកភាពគ្នាលេីការសម្របសម្រួលកិច្ចសន្យាកសិកម្មរវាងរោងម៉ាសុីនចំនួន៣៣ និងសហគមន៍កសិកម្ម និងសហគមន៍ផលិតពូជលេីបរិមាណស្រូវចំណីដំបូងចំនួន ១ សែនតោនសម្រាប់ការកែច្នៃនាំចេញ។ យេីងនឹងសហការគ្នាក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក្នុងការអនុវត្តការងារនេះឲ្យបានជោគជ័យដេីម្បីរៀបចំប្រព័ន្ធគំរូដោះស្រាយបញ្ហាទីផ្សារជូនកសិករយេីង។