ការជួបជុំ​នៅមុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4561

ការជួបជុំ ការជូន​ជា​អំណោយ និង​ការជូន​ជា​យោបល់​មួយ ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ថ្ងៃ​តែមួយ តែ​ដោយឡែក​ពីគ្នា ​ចំនួន៣កន្លែង ​ត្រូវបាន​ធ្វើឡើង​កាលពីដើម​ស​ប្តា​ហ៏​នេះ ក្រោម​ការចូលរួម​ដោយផ្ទាល់​ ពី​សំណាក់ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកជំទាវ​ព្រមទាំង​មន្ត្រី​ក្រុមការងារ​របស់ឯកឧត្តម ។

ឯកឧត្តម លោកជំទាវ ​ព្រមទាំង​មន្ត្រី​ក្រុមការងារ​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​កាន់បិណ្ឌ វត្ត អង្គ​សង្កែ ឃុំ​ត្រពាំង​ក្រញូង ចូលរួម​ជួប​ជាមួយ​ចាស់ជរា ​ចំនួន២០០នាក់ លោកគ្រូ អ្នកគ្រូ​ចំនួន១៧៥នាក់  ទូទាំង​ឃុំ​លាយ​បូរ សិស្សានុសិស្ស​ចំនួន ២០០នាក់់  និង​ប្រគល់​តុ​សិស្ស ៩៨ដល់​សាលា​ ចំនួន៥ ក្នុង ឃុំ​លាយ​បូរ និង​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល២០១០-២០១១ ផ្តល់​រង្វាន់​សិស្ស​ពូកែ​ចំនួន ១២១នាក់ គ្រូបង្រៀន​មាន​ស្នាដៃ​ចំនួន២៨៦នាក់ និង​ប្រគល់​តុ​សិស្ស​ចំនួន ១០០ ដល់​វិទ្យាល័យ ១ ឧសភា ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។

នៅ​គ្រប់​កម្មវិធី ​ដែល​ឯកឧត្តមរដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម ឯកឧត្តម បានទូល​ប្រគេន​ព្រះសង្ឃ និង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ អំពី​ការគិតគូរ​របស់​ប្រមុខ​គណបក្ស​ប្រជាជន គឺ​សម្តេច​ទាំងបីរ ប្រមុខ​រាជរដ្ឋាភិបាល ​ចំពោះ​ជីវភាព​របស់​ប្រជាជន និង​សមិទ្ធិ​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​និង​កំពុងដំណើរការ​កសាង និង​អភិវឌ្ឍ​ន៏​នាពេលនេះ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ផ្តល់ជូន​កសិក​រ​ផងដែរ ទាក់ទង​ទៅ​និង​ការ​បង្កបង្កើនផល ដែល​ក្នុងនោះ​គឺ​ការផ្លាស់ប្តូរ​ពូជ សម្រាប់​ឆ្នាំក្រោយ ការថែទាំ​ស្រូវ​នាពេលនេះ ការគ្រប់គ្រង​ទឹក និង​ការ​ទុកដាក់​ផល​ស្រូវ។ សំខាន់​ជាង​នេះ ​គឺ​ការប្រើប្រាស់​ផ្ទៃដី ​ដែលមាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព​តាមរយៈ​ការ​រើស​ពូជ​ពូវ​ស្រាល ការដាំ​ដំណាំផ្សេងៗដែល​ត្រូវការ​ទឹក​តិច និង​មាន​ទីផ្សា​ល្អ ។ ឯកឧត្តម​បាន​ពន្យល់ថា មានតែ​ការផ្លាស់ប្តូ​ទម្លាប់​និង​បច្ចេកទេស​ទេ ទើប​អាច​ជំរុញ​បាន​ដល់​ការធ្វើអោយ​កម្ពុជា ក្លាយជា​ប្រទេស​ដែល​នាំចេញ​អង្ករ​នា​ឆ្នាំ២០១៥ខា​មុខ ៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 494

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 474

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 660

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...