Other News
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអញ្ជើញនាំឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រហ្គោលដេនរ៉ាយស៍(Golden Rice) ខេមបូឌា ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជេីញចុះពិនិត្យពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង សម្ងួត កិន ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច សម្រាប់ដាក់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ប្រកបដោយគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពខ្ពស់៕