កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ -------------------------------------------------------------------------- នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអមដំណើរបានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីដំណើរការកែច្នៃត្រីចំហុយរបស់សហគ្រាសកែច្នៃផលិតផល ជលផលក្នុងស្រុក។ សិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ បានទទួលការគាំទ្រផ្នែកសម្ភារ និងបច្ចេកទេសពីគម្រោង CAPFish CAPTURE ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការយូនីដូ ក្រោមសហហិរញ្ញប្បទានរបស់សហភាពអឺរុប។ នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាក្រសួងកសិកម្មគាំទ្រភាពជាដៃគូរវាងរដ្ឋនិងអង្គការនានាដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន និងជួយឱ្យផលិតផលកែច្នៃ ផលិតទៅតាមស្តង់ដារដែលអាចឈានចូលទីផ្សារទំនើបបាន។