Other News
ប្រជាកសិករនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ សម្តែងការសប្បាយចិត្តចំពោះកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្ម និងក្រសួងស្ថាប័នផ្សេងៗទៀត ដែលបានចុះដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែ។ ការបង្ហាញសេចក្តីរីករាយនេះ បន្ទាប់ពីប្រជាកសិករជាង១០០នាក់ បានជួបសំណេះសំណាល ជាមួយលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ លោកជំទាវបាននាំយកនូវថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយឧបត្ថម្ភដល់ការបូមទឹកដាក់ស្រែដែលកំពុងរងគ្រោះនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា៕