ឯកឧត្ត​មអនុរដ្ឋលេខាធិការ​ សៀក​ ឡេង​ អញ្ជេីញដឹកនាំក្រុមការងារចម្រុះ​ ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 272

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

អ្នកស្រី វណ្ណ គន្ធា បានបញ្ជាក់ថា អ្នកស្រីជាអ្នកថែដីឱ្យម្ចាស់ដីដើម តែដោយមានការអនុញ្ញាតពីម្ចាស់ដី អ្នកស្រីបានសម្រេចចិត្តដាំផ្លែមៀនតាង៉ែនទំហំ ២ហិកតា លើដីដែលគាត់ជួយមើលថែនោះ។

តាមការពិនិត្យរបស់មន្ត្រីជំនាញ និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀន​តាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹកនិងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។​

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ និងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង​ ទាក់ទងនិងសហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍នាមួយ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួបពិភាក្សាគ្នាលើការចងក្រងជាបណ្ដុំសហគមន៍ អំពីតម្រូវការនិងលក្ខខណ្ឌបច្ចេកទេសនៃការដាំដុះ និងលទ្ធភាពក្នុងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយគ្នា។ អ្នកស្រី វណ្ណ គន្ធា ថ្លែងថា អ្នកស្រីនឹងចូលរួមក្នុងកិច្ចប្រជុំនេះឲ្យខាងតែបាន។

ជាចុងបញ្ចប់ កសិករដាំដំណាំមៀនតាង៉ែនរូបនេះ បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការចំពោះការយកចិត្តទុកដាក់ អញ្ជើញមកពិនិត្យផ្ទាល់នៅចម្ការ និងផ្ដល់អនុសាសន៍ណែនាំអំពីបច្ចេកទេស ទីផ្សារ ដែលធ្វើឲ្យអ្នកស្រីមានកម្លាំងចិត្តបន្តការដាំដុះមៀនតាង៉ែន ស្របតាមស្តង់ដារបច្ចេកទេស និងការគាំទ្រ ទាំងពីក្រុមហ៊ុន អ្នកប្រមូលទិញ និងមន្ដ្រីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Other News
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 32

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្រ្ដីជំនាញចុះពិនិត្យ ស្ថានភាពផលិតកម្មផ្លែឈើ បន្លែ និងសក្ដានុពលជំរុញការគាំទ្រ នៅខេត្តចំនួនពីរ

នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្ដីជំនាញ ចុះ​ពិនិត្យ​ស្ទាបស្ទង់ស្ថានភាពផលិតកម្មផ្លែឈើ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 107

ថ្នាក់ដឹកនាំក្រសួងកសិកម្មចុះពង្រឹងការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម​ នៅខេត្តព្រៃវែង​ និងស្វាយរៀង

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ​ម្ចាស់ដេប៉ូជី...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 108

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្តល់​យោបល់ លើរបាយការណ៍ដំបូង ស្តីពី «ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ​នៅកម្ពុជា»

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ​ផ្តល់យោបល់ លើរបាយការណ៍ដំបូង...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 193

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងទីផ្សារ នៅស្រុកកំពង់ត្រាច ខេត្តកំពត

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 187

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 251

ក្រុមហ៊ុនផលិតជីសរីរាង្គ និងអាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ បង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម

ក្រុមហ៊ុនផលិតជីសរីរាង្គ និងអាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ បង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 275

កូនផ្សោតកើតថ្មីទី៤ ប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 273

ឯកឧត្ត​មអនុរដ្ឋលេខាធិការ​ សៀក​ ឡេង​ អញ្ជេីញដឹកនាំក្រុមការងារចម្រុះ​ ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 277

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 286

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល​ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

នាព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល​ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​...
ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០២៥ 303

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 343

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​...