Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា យន្តការរក្សាស្ថិរភាពតម្លៃស្រូវ គឺបង្កើនទីផ្សារ ពង្រឹងទីផ្សារក្នុងស្រុក ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវផងដែរ។ ការអន្តរាគមន៍លើថ្លៃស្រូវតាមរយៈការប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទាន ដែលផ្តល់ប្រាក់កំចីពីធនាគារផ្សេងៗ ទៅកាន់រោងម៉ាស៊ីនកិនស្រូវ នឹងអាចយកប្រាក់ទៅទិញស្រូវពីកសិករបន្ថែមទៀត។ ការថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង » នៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥៕