Other News
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ មានដូចជា៖ ការផ្តល់កូនមាន់ ចំណី ថ្នាំបង្ការ និងការបណ្តុះបណ្តាលបច្ចេកទេស ។ គម្រោងនេះមិនត្រឹមតែជួយដោះស្រាយតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកក្នុងការស្តារ ផ្តល់ទាំងធនធាន ចំណេះដឹង និងឱកាស ដើម្បីឱ្យគ្រួសារទទួលផលអាចចាប់ផ្តើមស្តារជីវភាពឡើងវិញ និងកសាងមូលដ្ឋានសម្រាប់អនាគតកាន់តែប្រសើរ៕