លោក ភុំ រ៉ា និងសហការី អញ្ជើញចុះពិនិត្យការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២២ 11482

ថ្ងៃចន្ទ ២រោច​ ដល់ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងនៅថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០២២  នាយកដ្ឋាននីតិកម្មកសិកម្មសហការជាមួយការិយាល័យ   នីតិកម្មកសិកម្មខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានចុះធ្វើអធិការកិច្ចលើដេប៉ូលក់ដុំលក់រាយដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម ដែលដឹកនាំលោក ភុំ រ៉ា  ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការីបានចុះពង្រឹង និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12