Other News
អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង យល់ឃេីញថា កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍ និងទទួលបានព័ត៌មាន និងចំណេះដឹងច្រេីនអំពីវិស័យកសិកម្ម ជាពិសេសគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម។ បងប្អូនអាជីវករក៏បានស្វែងយល់ផងដែរអំពីឥទ្ធិពលនៃការផ្សាយព័ត៌មានលេីបណ្តាញសង្គម និងរីករាយចូលរួមផ្សព្វផ្សាយជាវិជ្ជមានអំពីវិស័យកសិកម្ម ដេីម្បីជាប្រយោជន៍ និងគាំទ្រដល់កសិករ៕