Other News
នៅថ្ងៃទិវា នៃក្តីស្រឡាញ់ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញាតឱ្យដាក់តាំង និងលក់នូវបន្លែ អាហារសុវត្ថិភាព សរីរាង្គ នៅក្នុងក្រសួង ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។
បន្ថែមពីនេះ ក្រសួងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នាផងដែរ៕