នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់វិទ្យាស្ថាន និងបានលេីកទឹកចិត្តឱ្យពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការអប់រំបណ្តុះបណ្តាល ដេីម្បីផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងជំនាញ ភាសាបរទេស និងបច្ចេកវិទ្យា ឆ្លេីយតបនឹងតម្រូវការទីផ្សារ។ ចំពោះសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ឯកឧត្តមបានលេីកទឹកចិត្តឱ្យពង្រឹងការផ្ទេរចំណេះដឹងដល់និស្សិត និងជួយតម្រង់ទិសនិស្សិតឱ្យពង្រីកចំណេះដឹង តាមរយ:ការចូលរួមអនុវត្តជាក់ស្តែង និងការស្វែងយល់បន្ថែម។ ទន្ទឹមនេះ ឯកឧត្តមបានលេីកទឹកចិត្តឱ្យនិស្សិតបង្កេីតក្តីស្រមៃ មានភាពជឿជាក់លេីខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដេីម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងផងដែរ ដេីម្បីបង្កេីតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់វិទ្យាស្ថាន។