ក្រសួងកសិកម្ម​តាំងពិព័រណ៍​ឯកសារ​សម្ភារៈ​ផ្សព្វផ្សាយ​កសិកម្ម

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4618

ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់​ និង​នេសាទ ​បាន​បើក​ពិធី​តាំងពិព័រណ៍​ឯកសារ​សម្ភារៈ​ ផ្សព្វផ្សាយ​កសិកម្ម ​ដែល​បាន​ចូលរួម​ដាក់​បង្ហាញ ​នូវ​ផលិតផល​កសិកម្ម ​រប​ស់ម​ន្ទើ​រ​កសិកម្ម ​ជុំវិញ​បឹង​ទន្លេសាប​ ចំនួន៤អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ស្តង់ដា រ​បស់​ក្រុមហ៊ុន​ឯកជន​ ចំនួន៧០ស្តង់ ​នៅ​ទីស្តីការក្រសួង ​កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់​និង​នេសាទ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ដោយផ្ទាល់។ កម្មវិធី​នេះ​សហការ​រៀបចំ​ ដោយ​ក្រ​សូង​កសិកម្ម និង​គម្រោង​បង្ហាញ​បច្ចេកវិជ្ជា ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​ជុំវិញ​តំបន់​បឹង​ទន្លេសាប។

ឯកឧត្តម សូ ខន​ឬ​ទ្ធី​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​កសិកម្ម ​បាន​ថ្លែ​ក្នុង​ពិធី​នេះ​ថា ដើម្បី​បង្កើន​ផលិតផល​កសិកម្ម ​នៅ​ជុំវិញ​បឹង​ទន្លេសាប ជា​គម្រោង​ជំនួយ​បច្ចេកទេស ​ដែល​ផ្តល់​ហិរញ្ញប្បទាន​រួម​គា្ន ​ដោយ​រាជរដ្ឋាភិបាល​ហាំ្វ​ង​ឡង់ មូលនិធិ​ចែករំលែក​ពុទ្ធ​នៃ​សាធារណៈ​កូរ៉េ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ ដែល​គំ​ម្រោ​ង​ប​ណង​កែលម្អ​ និង​បង្កើន​ប្រភព​ចំនូល​ ដល់​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ តាមរយៈ​ការផ្តល់​លទ្ធភាព​ ប្រើប្រាស់​បច្ចេកវិជ្ជា ​និង​ប្រើប្រាស់​នូវ​ការអនុវត្តន៍​វិធីសាស្ត្រ​ បច្ចេកទេស​កសិកម្ម​ និង​ព័ត៌មានល្អៗដល់​កសិករ​នៅ​ជនបទ។

គម្រោង​នេះ​មាន​ថវិការ​សរុប​ចំនួន៣.៦៥០.០០០ដុ​លា្ល​រ​អាមេរិក​ និង​មាន​រយៈពេល​អនុវត្ត​ចំនួន​បី​ឆ្នាំ ​ដែលមាន​ខេត្ត​គោលដៅ​អនុវត្ត​ចំនួន៤គឺ​ខេត្តកំពង់ចាម កំពង់ធំ សៀមរាប​ និង​ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម​បន្តថា​គម្រោង​នេះ​មាន​សមាស​ភាគពីរ។

ទី១បង្ហាញ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម ​និង​ទី​ពីរ​សាកល្បង​ផ្តល់​សេវាកម្ម​ព័ត៌មាន​ជនបទ ​តាមរយៈ​ការបង្កើន​តេ​លេ​សិន​ធ័​រ។ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់​ និង​នេសាទ ​ជា​ភា្ន​ក់​ងារ​ប្រតិបត្តិ​គម្រោង ​រីឯ​អាជា្ញធរ​ជាតិ ​NIDA ជា​ភា្ន​ក់​ងារ​អនុវត្ត​គម្រោង​សមាសភាគ​ទី២។

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជាច្រើន​រយ​នាក់​គម្រោង​នេះ​អនុវត្ត​ដោយ​ក្រសួងកសិកម្ម​ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិជ្ជា​គមនាគមន៍ ពត៌មាន​វិទ្យា​ហើយ​ថ្ងៃនេះ​គម្រោង​ ធ្វើការ​សាកល្បង​ លើ​ការបង្ហាញ ​និង​បណ្តុះបណ្តាល​បច្ចេក​វិ​ជា្ជ​កសិកម្ម ក៏ដូចជា​ការ​ផ្តល់នូវ​សេវា​ព័​ត៌​មានកសិកម្ម​ជនបទ ​ក្នុង​គោលដៅ​ពង្រីក​ចំនូល​គ្រួសារ​កសិករ​ ខ្នាតតូច​នៅក្នុង​គោលដៅ​ខេត្ត​ទាំង៤ដ៏​មាន​សកា្ត​នុព​ល​ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ​ដែលមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​កុះករ​ ប្រកប​របរ​កសិកម្ម​ចម្រុះ​ គួរ​ឲ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ដទៃទៀត។

ឯកឧត្តមបន្តទៀតថា រយៈពេល​ជិត១ទសវត្សរ៍​ចុងក្រោយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ បានផ្តល់​អាទិភាព ​នៅក្នុង​ការអនុវត្ត​ន៍​គោលនយោបាយ ​ជំរុញ​កំណើន​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ និង​ការអភិវឌ្ឍន៍​ ពោលគឺ​លើកស្ទួយ​វិស័យ​កសិកម្ម។ ឯកឧត្តម​បន្តថា ​ការគិតគូរ​របស់​យើង ​គឺ​សាមញ្ញ​ និង​ងាយ​យល់ណាស់។ ជា​ប្រពៃណី​ប្រទេស​កសិកម្ម ​ដែល​វិស័យនេះ ​បានរួម​ចំណែក​យ៉ាង​ធំ​ក្នុង​វិស័យសេដ្ឋកិច្ច ជាតិប្រមាណ ជា១ភាគបី​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​បញ្ជក់​ថា​នៅ​ឆ្នាំនេះ រាជរ​ដា្ឋ​ភិ​បាល​កម្ពុជា ​បានដាក់​ចេញ​ផែនការ ​ជំរុញ​ផលិតកម្ម​ស្រូវ​បន្ថែមទៀត​ និង​គម្រោង​នាំចេញ​អង្ករ​ឲ្យ​បាន​យ៉ាងតិច​ ​ចំនួន១លាន​តោន​ ត្រឹម​ឆ្នាំ២០១៥ ដើម្បី​ជួយ​រួមចំណែក​រុញច្រាន​កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​ ឲ្យ​បាន​ចន្លោះ​ ពី៦ភាគរយ​ ទៅ៧ភាគរយ​ ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ ​ចាប់ពី​ឆ្នាំ២០១១ទៅ។ ដោយសារ​សក្តានុពល​ដ៏​ទូលាយ​នៃ​វិស័យនេះ​អ្នកវិនិយោគទុនបរទេស នឹងចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត ជាពិសេសគឺផ្នែករោងម៉ាស៊ីនកិនស្រូវធំៗជាដើម។

ដូច្នេះ​វិស័យកសិកម្ម​នេះ ក៏នឹងដើរ​តួនាទី​ជាមូលដ្ឋានគ្រឺះ សម្រាប់​កំណើន​វិស័យ​ផ្សេងៗ​ទៀត នៅឆ្នាំ​ក្រោយ​ផងដែរ។ ក្រៅ​ពី​វិស័យ​ក​សិកម្ម ក៏​ផ្តល់​មូល​ដ្ឋាន​ច្រើន សម្រាប់​ឧស្សាហកម្ម​កែ​ច្នៃ​ម្ហូបអា​ហារ និងចំណីសត្វ ហើយ​យើង​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១០ មាន​ដំណើរ​ការ​វិវត្តន៍​ល្អ ដែល​​ជា​មូលដ្ឋាន​ដល់​ឆ្នាំ​២០១១។

ឯក​ឧត្តម​បន្តទៀត​ថា ​ជា​រួម​ពលរ​ដ្ឋ​ខ្មែរ​យើង ​ពឹង​ផ្អែក​លើ​របរ​កសិកម្ម​ សម្រាប់​ទ្រទ្រង់​ជីវភាព ​រស់​នៅរ​បស់ពួកគេ ប៉ុន្តែ​ពួកគេ ភា​គ​ច្រើន​ ធ្វើ​ស្រែ​ជា​លក្ខណៈ​គ្រួសារ ​តាម​បែប​ប្រពៃណី ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ ទៅ​លើ​ទឹកភ្លៀង ដោយ​សារ​តែកង្វះប្រ​ព័ន្ធទឹកស្រោចស្រពស្រែ ចំការរបស់ពួកគេ។

ចំណែក​ឯ​វិធីសាស្រ្ត​ក្នុង​ការ​ដាំ​ដុះ​ផល​ដំណាំ​ទៀត​សោត ក៏​ពុំ​ទាន់​ស្រប​តាម​ស្តាង់​ដា​របច្ចេកទេស​ទំនើប​ដែល​អាច​បង្កើន​គុណភាព និង​ទិន្នផល​អោយ​បាន​ច្រើន​នៅ​ឡើយ។​ ដូច្នេះ​វិស័យ​កសិកម្ម​ជា​តួ​អង្គ​មួយ​សំខាន់​បំផុត​សម្រាប់​គ្រាប់​កាលៈទេសៈ និងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ស្របទៅនឹងប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​លើក​ឡើង​ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ និងសាលាជាតិកសិកម្មព្រែកលៀប នាថ្ងៃទី១០ ខែកុម្ពៈ ឆ្នាំ២០១១ថា វិស័យកសិកម្មជាវិស័យអាទិភាពបំផុត បើយើងមើលរំលងវិស័យនេះ គីជា​កំហុសមួយធំណាស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 378

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 584

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 608

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 606

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 631

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...