Other News
ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ
============
នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារស្ថិតិ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការចុះសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកថ្មគោល និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការចុះសិក្សានេះ ក្រុមការងារបានជួបសម្ភាសជាមួយកសិករដាំដុះដំណាំបន្លែនៅតាមបណ្តាសហគមន៍កសិកម្ម និងកសិករដែលបានដាំដុះបន្លែលក្ខណះទ្រង់ទ្រាយតូច ដើម្បីស្វែងយល់អំពីការអនុវត្តបច្ចេកទេស ក៏ដូចជាប្រាក់ចំណេញក្នុងផលិតកម្មដំណាំបន្លែ។