Other News
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ធា អភិបាលនៃគណអភិបាលខេត្តតាកែវ អមដំណើរជាមួយដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តតាកែវ ថ្នាក់ដឹកនាំនាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានវិស្វកម្មកសិកម្ម និងសហការី បានអញ្ជើញចុះមកពិនិត្យទីតាំងដែលនឹងត្រូវរៀបចំពិធីទទួលដំណើរទស្សនកិច្ច ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា ដើមរដូវ របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។