ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល
ចេញផ្សាយ ២៥ កញ្ញា ២០២០
7269
ថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានមកលើកទឹកចិត្តនិងពិនិត្យកសិដ្ឋានចិញ្ចឹមត្រីជាលក្ខណះពាណិជ្ជកម្មរបស់ លោក សុខ រ៉ាដែន ប្រធានសមាគមន៍វារីវប្បករកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ នារដូវកន្លងមក លោក រ៉ាដែន ប្រមូលផលត្រីចិញ្ចឹមបាន ១៣០តោន (ត្រីប្រា ត្រីឆ្ពិន) ពីផ្ទៃដិទំហំ ៥ហិចតា។ លោក រ៉ាដែន នឹងមានផែនការពង្រីកផ្ទៃដីចិញ្ចឹមត្រីរហូតដល់ ២៣ហិចតានាពេលខាងមុខនេះ។