Other News
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម និងបានលើកឡើងពីការគាំទ្រនូវការងារអាទិភាព សំដៅធានាបាននូវសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕