Other News
យោងតាមលិខិតបញ្ជាបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី ព្រមទាំងសហការ ជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ បានចុះអធិការកិច្ចដេប៉ូអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្មដែលល្មើសច្បាប់ និងដើម្បីពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។ កាលពីថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។