កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី

ចេញ​ផ្សាយ​ ១ តុលា ២០២៦ 1766

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។ វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រងនិងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២,៨៣៩ ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត។ ជាមួយគ្នានេះ ឆ្មាំទន្លេចំនួន ៧២នាក់ កំពុងបំពេញភារកិច្ចការពារផ្សោតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង​ ជារៀងរាល់ថ្ងៃ នៅខេត្តក្រចេះ និងស្ទឹងត្រែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត ដោយឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលកម្ពុជាគ្មានករណីផ្សោតទន្លេមេគង្គស្លាប់ ចាប់តាំងពីការតាមដាននៅឆ្នាំ២០០២។ ទន្ទឹមនឹងនេះ ចំនួនផ្សោតបានកើនពី ១០៤ក្បាល នៅចុងឆ្នាំ២០២៤ ដល់ ១១៦ក្បាលនាពេលបច្ចុប្បន្ន ខណៈការប្រើប្រាស់ដ្រូន កាមេរ៉ាស្វ័យប្រវត្តិ ការតាមដានសំឡេងក្រោមទឹក និង eDNA ក៏កំពុងនាំមកប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារអភិរក្សផ្សោតទន្លេមេគង្គ។ ទោះបីមានវឌ្ឍនភាពជាវិជ្ជមានក៏ដោយ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការជាប់មង និងកត្តាគំរាមកំហែងផ្សេងទៀត នៅតែជាបញ្ហាប្រឈមសម្រាប់ផ្សោតទន្លេមេគង្គ។ តាមរយៈលោកជំទាវ អ៊ឹម រចនា បានស្វាគមន៍ចំពោះការចូលរួមរបស់គណៈកម្មការ IWC អ្នកវិទ្យាសាស្ត្រ ដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាការពារ «រតនសម្បត្តិមានជីវិតរបស់ជាតិ» ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕

Other News
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 599

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 634

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 706

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 729

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 984

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1052

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1024

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1147

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 974

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1215

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1602

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1532

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...