ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២០ 4430

ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីមក កាន់ខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប) និងខេត្តជាប់ព្រំដែនថៃ (ប៉ៃលិន និងបន្ទាយមានជ័យ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ថ្ងៃទី៣ ថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករ លោកឧកញ៉ា សៀក ពិសិទ្ធ នាយកក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាក្រុមមហ៊ុនបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៦ ដើម្បីធ្វើការវិនិយោគលើដី សម្បទានសេដ្ឋកិច្ចចំនួនជាង ៤ពាន់ហត ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បានចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ លើផ្ទៃដី ១ ២៣២ហត សម្រាប់ធ្វើការវិនិយោគដាំដំណាំស្វាយចន្ទី។ បច្ចុប្បន្នសម្រេចដាំបាន ១ ០៣០ហត កសាងផ្លូវបាន ៤៨គីឡូម៉ែត្រ ប្រើកំលាំងពលកម្ម ៤៦នាក់ (អចិន្រ្តៃយ៍) និងជាង ១ពាន់នាក់ទៀតកម្មករក្រៅម៉ោង។ ជាមធ្យមទិន្នផលទទួលបានជាង ៥០០kg/ហត ហើយក្នុង ឆ្នាំកន្លងមកទទួលផលបានជាង ២៥០តោន។ ចំពោះបញ្ហាប្រឈមគឺទី១- ខ្វះអ្នកជំនាញដំណាំស្វាយចន្ទី និងទី២- ជាប្រភេទដំណាំមានជំងឺឆ្លង ផ្សិតចង្រៃ និងសត្វល្អិតបំផ្លាញច្រើន និងទី៣- ងាយទទួលរងនូវផលប៉ះពាល់ (សត្វល្អិតកើតច្រើន និងទិន្នផលធ្លាក់ចុះ) ពីការប្រែប្រួលអាកាសធាតុ។ ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ាបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រីថា គួរបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្វាយចន្ទីនាពេលអនាគត ដើម្បីធ្វើការស្រាវជ្រាវទាក់ទងជំងឺ ផលិតកម្ម គុណភាពដី សត្វល្អិត ជី និងថ្នាំ ក្នុងទិសដៅដើម្បីជួយឱ្យផលិតកម្មដំណាំនេះទទួលបានផលល្អប្រកបដោយនិរន្តរភាព ហើយក្រុមហ៊ុននឹងរង់ចាំជួយសហការលើការងារស្រាវជ្រាវនេះ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំ យកចិត្តទុកដាក់ និងធ្វើការលះបង់គ្រប់បែបយ៉ាងធ្វើការវិនិយោគលើដំណាំស្វាយចន្ទី។ សម្រាប់អនាគត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់យោបល់ឱ្យក្រុមហ៊ុន គួរពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងជាពិសេសគួរបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អាចទទួលបានតម្លៃបន្ថែមខ្ពស់ ប្រសើរជាងលក់វត្ថុធាតុដើមដែលតម្លៃមានការប្រែប្រួលទៅតាមទីផ្សារ។ ប្រសិនបើក្រុមហ៊ុនអនុវត្តបានវានឹងចូលរួមអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាពេលអនាគត ចូលរួមបង្កើតការងារ និងស្រូបយកពលកម្មនៅមូលដ្ឋាននេះឱ្យអស់លទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឱ្យក្រុមហ៊ុនទាំងអ្នកធ្វើ ការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិតក្នុងកាល: ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ចំពោះបុគ្គលិក កម្មករក៏ត្រូវ ខិតខំយក ចិត្តទុកដាក់ ឧស្សាហ៍ព្យាយាមបម្រើការងារឱ្យក្រ្មហ៊ុនបានល្អ ប្រយោជន៍ដើម្បីរក្សានិរន្តរភាពការងារ និងប្រាក់ចំណូល ហើយក៏គួរសិក្សារៀនសូត្របន្ថែមអំពីបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។ ចំពោះសំណើរបស់លោកឧកញ៉ា ឯកឧត្តមរដ្ឋមន្ត្រីថានឹងយកទៅពិនិត្យពិចារណាឱ្យបានល្អិតល្អន់ និងស្របពេលដែលក្រសួងក៏មានបំណងចង់បង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនេះផងដែរ។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 157

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 152

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 173

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 237

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 255

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 263

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 389

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 406

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 410

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 457

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 599

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 746

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...