Other News
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមបង្ក្រាបបទល្មើសខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបរួមសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី នឹងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោក សេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់រថយន្តមួយគ្រឿង ត្រង់ចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រថយន្តម៉ាក FUSO ពាក់ស្លាកលេខ 2C-2859 ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង៩ម៉ែត្រត្រីគុណ២៧១ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅពេលចាប់ឃាត់ ជនល្មើស បានរត់គេចខ្លួនបាត់។ វត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើត្រូវក្រុមការងារយើងសំរេចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិ ព្រះដាក់ ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដើម្បី ចងក្រងសំណុំរឿងតាមនិតិវិច្បាប់ស្តីពីព្រៃឈើ។