មានប្រភពទឹកកាន់តែច្រើនកាន់តែល្អ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4920

ខណៈដែល​កសិក រ​ភូមិ​អង្គ​ប​ង្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់​ ទទួលបាន​ស្រះ​ទឹក ​សហគម​ន៏​ធំ​បង្គួរ​មួយ​នោះ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម បាន​រំលឹកថា ​មូលដ្ឋាន​មាន​ប្រភពទឹក​កាន់តែច្រើន នឹង​បានរួម​ចំណែក ​ដល់​ការរីកចម្រើន​នៅ​ភូមិដ្ឋាន​នោះ។ ឯកឧត្ដម​ អំពាវនាវ​ឱ្យ​រួមគ្នា​បង្កើត​ស្រះ​ទឹក​ ឱ្យបាន​កាន់តែច្រើន​ថែមទៀត ។

ឯកឧត្ដម​ប​ណ្ឌ​ត​ច័ន្ទ សារុន​ បាន​មាន​ប្រសា​ស​ន៏​ថា ស្រះ​ទឹក​សហគម​ន៏​ជា​មធ្យោបាយ​មួយ ​នៅ​ភូមិដ្ឋាន​ ក្នុងការ​រួមចំណែក​ដោះស្រាយ​ទឹក ​សម្រាប់​ការរស់នៅ​ ការដាំដុះ​សម្រាប់​ការចិញ្ចឹម។ មាន​ស្រះ​សហគម​ន៏​កាន់តែច្រើន​ មានន័យថា ​យើង​បាន​ឈានទៅ​ធ្វើជា​ម្ចាស់ ​លើ​បញ្ហា​ទឹក ជា បណ្ដើរៗ ដែរ។

ឯកឧត្ដម​បាន​លើកទឹកចិត្ដ ដ​ល់​កសិក​រ និង​អាជ្ញាធរ​មូលដ្ឋាន ​ឱ្យ​រួមគ្នា​ស្វះ​ស្វែងរក​ប្រភពទឹក ​បង្កើត​ប្រភពទឹក​ក្នុង​មូលដ្ឋាន ពោល​យ៉ាងហោចណាស់​ភូមិ​មួយ​មាន​ស្រះ​ទឹក​មួយ ឬ​ច្រើនជាង​នេះ។ តាម​គ្រួសារនីមួយៗ គួរ​មាន​ស្រះ​ទឹក​មួយ។

ស្រះ​ទឹក​ដែល​ទទួល​នូវ​ការសម្ពោធ​នេះ​ មាន​ទំហំ៥១ម៉ែត្រ​ គុណ​នឹង៣២ម៉ែត្រ​ និង​ជម្រៅ៤ម៉ែត្រ​ ដោយ​ចំណាយ​ថវិការ​ចំនួន២៨លាន​រៀល ​ដែលជា​ថវិការ​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​ផ្ទាល់។ គិត​មកដល់ពេលនេះ ​ឃុំ​បាន​ស្ដារ​ស្រះធំៗចំនួន៤ហើយ ក្រោម​ការជួយ​ពី​ឯកឧត្ដម​រដ្ឋមន្ដ្រី។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​រំលឹក​ទៀតថា ខណៈ​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ច្រើន ដូចនេះ​ ការតាមដាន​ព័ត៌មាន​ឧតុនិយម គឺ​សំខាន់​សម្រាប់​កសិករ និង​សម្រាប់​ការផ្សព្វផ្សាយ ​ដល់​កសិករ និង​សម្រាប់​ការផ្សព្វផ្សាយ​ដល់​កសិករ ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន​ និង​ការត្រៀម​លក្ខណៈ​ទុកជាមុន ។

ជាមួយនឹង​សមិទ្ធិ​ស្រះ​ទឹក​នេះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បន្ដថា ត្រូវតែមាន​ការគ្រប់គ្រង​ប្រភពទឹក​ ឱ្យបាន​ល្អ​នៅតាម​មូលដ្ឋាន ​ដើម្បី​ប្រើប្រាស់​នា​ចុងរដូវ ​ហើយក៏​អាច​ប្រើប្រាស់​ទឹក​នេះ ​សម្រាប់​ការដាំ​ដំណាំ​ផ្សេងទៀត ​ក្រោយពេល​ប្រមូល​ផល​រួច​ដែរ ។

ឯកឧត្ដម​ក៏បាន​ប្រាប់​កសិករ​ អំពី​ការជ្រើសរើស​ពូជស្រូវ​ ដែលមាន​ត​ម្រៃ​លើ​ទីផ្សារ ​អំពី​ការប្រើប្រាស់​បច្ចេកទេស​ថ្មី និង​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កសិក​រ​ ពី​ការធ្វើ​ស្រែ​សម្រាប់​ត្រឹម​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ឱ្យទៅជា​ការធ្វើ​ដើម្បី​លក់ដូរ ។ ឯកឧត្ដម​ពន្យល់ថា ធ្វើបែបនេះ​ទើប​ជីវភាព​គ្រួសារ ​កាន់តែ​ប្រសើរ ​ហើយ​ផលិតផល​កសិកម្ម    រីកចម្រើន ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 331

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 590

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 933

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 932

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 917

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1087

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1130

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1181

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...