ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ១២ ឧសភា ២០២៥ 3311

នៅថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ និងមន្រ្តីកសិកម្មឃុំ ចុះទៅពិនិត្យការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលពីសហគមន៍ ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ 

នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្ដមបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស ស្តីពីកិច្ចសន្ទនាក្នុងការធ្វើផែនការតភ្ជាប់ទីផ្សាររវាងអ្នកផ្គត់ផ្គង់និងក្រុមផលិតបន្លែ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន។ កិច្ចសន្យាផលិតនិងផ្គត់ផ្គង់ចំនួន១៧ គ្របដណ្ដប់សាលារៀនចំនួន១២៥ រវាងក្រុមកសិករ        ផលិតនិងសហគមន៍ ជាមួយនឹងអ្នកផ្គត់ផ្គង់ត្រូវបានរៀបចំនិងចុះហត្ថលេខា ដើម្បីធានានូវការផ្គត់ផ្គង់យ៉ាងហោចណាស់ ៧០% នៃកសិផលសម្រាប់អាហារតាមសាលារៀន មានប្រភពពីក្នុងសហគមន៍ផ្ទាល់។ 

ក្រៅពីនោះ ឯកឧត្តមនិងក្រុមការងារ ក៏បានចុះពិនិត្យ តាមដាន និងលើកទឹកចិត្តដល់កសិករ នៅភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលដាំដុះដំណាំវិលជុំសម្រាប់ផ្គត់ផ្គង់ទៅសាលារៀនផង និងទៅទីផ្សារក្នុងសហគមន៍ផង ដែលមានដូចជាសណ្ដែកកួរ ត្រសក់ ត្រកួន ត្រប់ និងបន្លែរួមផ្សំជាច្រើនមុខទៀត។ តាមការអង្កេត សាកសួរ និងពិនិត្យ កសិករភាគច្រើនមិនទាន់បានចងក្រងជាក្រុមផលិតច្បាស់លាស់នៅឡើយទេ ហើយអ្នកផ្គត់ផ្គង់ទៀតសោតក៏មិនមែនជាសមាជិកសហគមន៍ផលិតច្បាស់លាស់ដែរ។ ទាំងនេះបានបង្កើតជាកង្វល់សម្រាប់ភាពទៀងទាត់នៃការផ្គត់ផ្គង់ និងសុវត្ថិភាពចំណីអាហារសម្រាប់កុមារ។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ការផ្គត់ផ្គង់បន្លែទៅសាលារៀនគួរតែផ្សារភ្ជាប់ជាមួយនឹងសហគមន៍កសិកម្មទំនើប ព្រោះថាសហគមន៍មានលទ្ធភាពផលិតបន្លែសុវត្ថិភាព ដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងចែកចាយបានទូលំទូលាយ។ ទាំងនេះ នឹងអាចចូលរួមប្រកបដោយប្រសិទ្ធភាពនូវការផ្គត់ផ្គង់បន្លែមានភាពទៀតទាត់ មានសុវត្ថិភាព និងមានតម្លៃសេដ្ឋកិច្ចតាមរយៈលទ្ធកម្មរួម។ បន្ថែមពីនេះ ការជំរុញឪឡឹកលឿង និងត្រសក់ផ្អែម ជាផ្នែកមួយនៃការផ្ដល់អាហារូបត្ថម្ភ (ផ្លែឈើ) ដល់កុមារ ពីព្រោះការធ្វើពិពិធកម្មមុខម្ហូបអាហារ និងបន្ថែមអាហារូបត្ថម្ភដល់កុមារ និងស្វែងរកទីផ្សារសម្រាប់សហគមន៍កសិកម្មដាំឪឡឹកលឿងនិងត្រសក់ផ្អែមនៅខេត្តឧត្ដរមានជ័យផង ដែលមានសក្ដានុពលផ្គត់ផ្គង់ទូទាំងប្រទេស។

ជាចុងបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្ដធ្វើការជាមួយអ្នកពាក់ព័ន្ធ និងបន្តចុះតាមដានការផលិតនិងការផ្គត់ផ្គង់ និងការអនុវត្តន៍កិច្ចសន្យាកសិកម្មទាំងនេះ សំដៅជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចដល់កសិករក្នុងមូលដ្ឋាន និងសុខមាលភាពរបស់កុមារ៕

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 259

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 293

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 278

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 292

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 302

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 406

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 370

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 372

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 388

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 394

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...