នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដល់មន្ត្រីព្រៃឈើមកពីខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ តំណាងនាយកដ្ឋាននីតិកម្ម មន្ត្រីនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ។
ឯកឧត្តមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ ទី១-បទល្មើសព្រៃឈើក្នុងបរិបទសម្អាតប្រាក់ ទី២-ដំណើរការចងក្រងសំណុំរឿងបទល្មើសព្រៃឈើ និងទី៣-នីតិវិធីពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីព្រៃឈើ៕