ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅសមិទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន៣ក្បាល និងខួបទី១៨ឆ្នាំរបស់វិទ្យាស្ថាន

ចេញ​ផ្សាយ​ ៣ មីនា ២០១៨ 4224

នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(Cambodian Agricultural Research and Development Institute,CARDI) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅសមិទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន៣ក្បាល និងខួបទី១៨ ឆ្នាំរបស់វិទ្យាស្ថាននេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោក ស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិអន្តរជាតិយ៉ាងច្រើនកុះក។ លោកបណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថានកាឌីបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីសមិទ្ធផលក្នុងរយៈពេល១៨ឆ្នាំដែលCARDI សម្រេចបាន ដូចជា៖ -ការអភិរក្សពូជដំណាំសំខាន់ៗទាំង នៅក្នុងធនាគារពន្ធុនិងលើទីវាល-ការអភិវឌ្ឍនិង បញ្ចេញពូជដំណាំល្អៗ ការផ្ទេរបច្ចេកទេសកសិកម្មនិងគ្រប់គ្រងធនធានដី និងការប្រើប្រាស់សារធាតុចិញ្ចឹមនិរន្តរភាព និងផលចំណេញសេដ្ឋកិច្ចការបណ្តុះបណ្តាលធនធានមនុស្សនិងការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយដៃគូអន្តរជាតិ។ ជាក់ស្តែងថ្មីៗនេះអង្ករពូជស្រូវផ្ការំដួលត្រូវបានចាត់ទុកថាជាអង្ករមានគុណភាព លេខ ១ ក្នុងពិភពលោករយៈពេល៣ ឆ្នាំជាប់ៗគ្នានៅក្នុងវេទិកាប្រកួតប្រជែងពិភពលោកដែលបាន ប្រព្រឹត្តទៅនៅទីក្រុងបាលី២០១២ ទីក្រុងហុងកុង ២០១៣ និងទីក្រុងភ្នំពេញ២០១៤ នេះគឺជាសមិទ្ធផលដ៏ធំធេងរបស់វិទ្យាស្ថានក៏ដូចជារបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីសូមធ្វើការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ មន្រ្តីរាជការក្រោមឱវាទ វិទ្យាស្ថានទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយចិត្តសតិបញ្ញាស្មារតីបំពេញតួនាទីនិងភារកិច្ចរហូតទទួលបានសមិទ្ធផលថ្លៃថ្លាដូចយើងបានឃើញ នាពេលនេះ។

ឯកឧត្តមក៏បានរំឭកជូនភ្ញៀវជ្រាបពី ប្រវត្តិនៃការចាប់បដិសន្ធិរបស់វិទ្យាស្ថានកាឌី ដោយសារទស្សនគិតគូវែងឆ្ងាយនិងឈ្លាសវៃរបស់សម្តេចតេជោ បានខិតខំប្រឹងប្រែងបង្កើតវិទ្យាស្ថាននេះហើយសម្តេចក៏បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០០ ហើយសម្តេចបានចាត់ទុកវិទ្យាស្ថានកាឌីជា “ទារក” របស់សម្តេចនិងបានសន្យាថាមិនបំភ្លេចទារកនេះឡើយ។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ សម្តេចបានអញ្ជើញជាអធិបតីម្តងទៀតក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងវិទ្យាស្ថានកាឌី នាពេលនោះសម្តេចបានហៅវិទ្យាស្ថានថាជាកូន របស់សម្តេច។

ចាប់តាំងពីពេលនោះមក CARDI មានការអភិវឌ្ឍប្រកបដោយមោទនភាពក្រោមជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ AuSAID, DFAT និង IRRI ដែល បានឧបត្ថម្ភនិងគាំទ្របង្កើត CARDI រហូតបានសម្រេចជោគជ័យ។ ដើម្បីបន្តជំរុញការអភិវឌ្ឍ វិស័យកសិកម្មឲ្យកាន់តែល្អប្រសើររួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋព្រមទាំងបង្កើនគុណភាពដើម្បីប្រកួតប្រជែងនិងនាំចេញ ឯកឧត្តមបានផ្តល់ជូនគំនិតថ្មីៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់ CARDI ទុកជាមូលដ្ឋានក្នុងការអនុវត្តការងារជាអាទិ៍៖

ទី១. ពង្រឹងនិងពង្រីកសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មថ្មីៗឲ្យបានប្រសើរដើម្បីបង្កើនផលិតភាព និងគុណភាពកសិផល ឆ្លើយតបតម្រូវការទីផ្សារ ក្នុងបរិបទសាកលភាវូបនីយកម្ម។

ទី២. លើកកម្ពស់ការប្រមូល អភិរក្ស និងប្រើប្រាស់ធនធានពន្ធុ ដំណាំកសិកម្ម និងពង្រីកការអភិវឌ្ឍពូជដំណាំ រួម ទាំងផ្កាផងដែរ។

ទី៣.ត្រូវជំរុញការស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុចិញ្ចឹម និងទឹក សម្រាប់បង្កើនទិន្នផល និងគុណភាពដំណាំធានានូវនិរន្តរភាពដីនិងទឹក ប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់ និងត្រូវសិក្សាលើសមាសធាតុ ចង្រៃដូចជាសត្វល្អិតចង្រៃ ជំងឺ និងស្មៅ និង រកវិធីសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ទី៤.ធ្វើការស្រាវជ្រាវដីកសិកម្ម និងកំណត់នូវវិធីសាស្ត្រប្រើប្រាស់ឧបករណ៍និងគ្រឿងចក្រកសិកម្មប្រកបដោយប្រសិទ្ធផល និងបច្ចេកទេសក្រោយពេលប្រមូលផល ការវេចខ្ចប់ និងទុកដាក់កសិផល។

ទី៥.បន្តសិក្សាពីប្រព័ន្ធកសិកម្មពហុប្រយោជន៍ដើម្បីបង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយចំណាកស្រុកតាមរយៈការសិក្សាពីលក្ខខណ្ឌ ដាំដុះ ស្ថានភាពសង្គម សេដ្ឋកិច្ចនិងបច្ចេកវិទ្យា។

ទី៦.ត្រូវបន្តនិងពង្រីកការផលិតគ្រាប់ពូជចំណាត់ សុទ្ធគ្រឹះរបស់ពូជដំណាំ ជាពិសេសគ្រាប់ពូជស្រូវក្រអូបដើម្បីធានានូវគុណភាព និងតម្រូវការ ទីផ្សារស្របតាមអនុសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងវេទិកាស្រូវ-អង្ករ លើកទី៥ឆ្នាំ២០១៦។

ទី៧. ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីភាព និងភាពទទួលខុសត្រូវក្នុងការងារ ឲ្យបានល្អប្រសើរ សហការជាមួយក្រុមប្រឹក្សា ភិបាល និងជាមួយដៃគូពាក់ព័ន្ធទាំងអស់ឲ្យ កាន់តែមានប្រសិទ្ធផលដើម្បីសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាលនិងក្រសួងប្រគល់ជូន។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 15

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 18

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 14

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 209

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 198

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 216

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 281

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 292

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 401

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 420

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 424

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...