កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មថ្ងៃទី១ របស់ឯកឧត្តមរដ្ឋមន្រ្តី លោកបានអញ្ជើញមកពិនិត្យពីវឌ្ឍនភាពនៃការ សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាងស្ថិតនៅភូមិចុងព្រែក ឃុំស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មជ្ឈមណ្ឌលនេះបានទទួលជំនួយឧបត្ថម្ភថវិកាពីរដ្ឋាភិបាលកូរ៉េថវិកាចំនួន ៣លាន ដុល្លារ។ អគារស្នាក់នៅ អគាររដ្ឋបាល និងសាលសិក្សា គ្រោងនឹងសម្ភោធនៅក្នុងខែវិច្ឆិកាខាងមុខ។ សូមបញ្ជាក់ជូនថាជំនួយឧបត្ថម្ភនេះ ផ្តោតទៅលើការងារស្រាវជ្រាវដំណាំស្រូវ បន្លែ និងដំណាំឈូក។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយឧបត្ថម្ភមជ្ឈមណ្ឌលនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មតាមរយ:ការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបៗទាន់សម័យ និងជាពិសេសពង្រីក និងពង្រឹងដំណាំបន្លែ និងដំណាំឈូកដែលមានសក្តានុពលនៅក្នុងតំបន់នេះ។ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយផ្តល់កិច្ចសហការបានល្អដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ។