Other News
ព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី និងដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ និងការិយាល័យនីតិកម្មកសិកម្មខេត្តបាត់ដំបង បានអញ្ជើញបើកវគ្គបំពាក់បំប៉នសមត្ថភាពវិជ្ជាជីវៈដល់ អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម ជីកសិកម្ម ចំនួនប្រមាណជាង១០០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងពីវិធានបច្ចេកទេស និងនីតិវិធីធ្វើពាណិជ្ជកម្ម ប្រកបដោយ សុវត្ថិភាព និងមានប្រសិទ្ធិភាព ។