Other News
ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្រ្តីជំនាញនៃរដ្ឋបាលជលផល/ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យ និង លើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមត្រី និងផលិតពូជត្រីទីឡាព្យា របស់អង្គការតុកែញញឹម (Smiling Gecko) ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។