ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុង "កម្មវិធីតន្រ្តីសប្បុរសធ៌ម ក្នុងការបរិច្ចាកឈាម"

ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០១៨ 3785

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុង "កម្មវិធីតន្រ្តីសប្បុរសធ៌ម ក្នុងការបរិច្ចាកឈាម" រៀបចំដោយសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម សហការជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុន អិនវីស៉ី ខនភើរេសិន(វីតាល់)។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំង លោកវិជ្ជបណ្ឌិត តំណាងអង្គការសុខភាពពិភពលោក លោកស្រីតំណាងក្រុមហ៊ុនអិន វី ស៉ី ខបភើរេសិន(វីតាល់) លោកតំណាងក្រុមហ៊ុន Metfone ឯកឧត្តម លោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស ក្រុមសិល្បករ សិល្បការិនី តារាសម្តែង សិស្ស និស្សិតនៃសាលកវិទ្យាល័យភូមិម្ទកសិកម្មយ៉ាងច្រើនកុះករ ។

ក្នុងអង្គពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អង្គភាពរដ្ឋ និងឯកជនទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ក្នុងការចូលរួមចំណែកបរិច្ចាគឈាម ជូនដល់ មជ្ឈមណ្ឌល ជាតិផ្តល់ឈាមកម្ពុជា ដើម្បីយកទៅបំពេញសេចក្តីត្រូវការក្នុងការសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ ដោយទ្បែក នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់យើង ថ្នាក់ដឹកនាំក្រសួង ក៏បានខិតខំជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក គ្រប់អង្គភាព ជាពិសេសមន្រ្តីវ័យក្មេងដែលមានសុខភាពល្អ ឲ្យចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមផងដែរ ។ ក្នុងន័យនេះ សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្ម បានផ្តួចផ្តើមការរៀបចំធ្វើពិធីនេះទ្បើង ជារៀងរាល់ឆ្នាំ ដោយសហការជាមួយដៃគូពាក់ព័ន្ធរួមមាន មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា អង្គការសុខ-ភាពពិភពលោក ក្រុមហ៊ុន អិនវីស៊ី (ទឹកបរិសុទ្ធ វីតាល់) ក្រុមហ៊ុន Metfone និងក្រុមសិល្បករ សិល្បការិនីកម្ពុជា ជាច្រើនរូបដូច ដែលមានវត្តមាននៅទីនេះជាសក្ខីភាពស្រាប់ ។ ម្យ៉ាងទៀត ដើម្បីជាគំនិតក្នុងការពិចារណា ចំពោះអត្ថន័យនៃការបរិច្ចាគឈាម ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជូនក្មួយៗនិស្សិតទាំងអស់នូវចំណុចមួយចំនួន ដូចខាងក្រោមៈ

១. ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពទ្បើយ ឈាមអាចកកើតទ្បើងវិញបាន ហើយការបរិច្ចាគឈាម គឺជួយសង្គ្រោះជីវិតមនុស្សជាតិ ពោលគឺ អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបាន ដោយគ្មានបាត់បង់ និងគ្មានគ្រោះថ្នាក់អ្វីទាំងអស់។

២. ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ជាការធ្វើបុណ្យ និងធ្វើទាន ជាអ្នកមានចិត្តសប្បុ-រស តាមទ្រឹស្តីព្រះពុទ្ធសាសនាគឺបានបុណ្យច្រើន ជាពិសេសគឺធ្វើបុណ្យចំពោះអ្នកជំងឺ ឬ អ្នករងគ្រោះដែលកំពុងដង្ហោយហៅរកជំនួយឈាម ដើម្បីសង្គ្រោះជីវិត ។

៣. ការបរិច្ចាគឈាម គឺបង្ហាញពីភាពមាំទាំ រឹងប៉ឹង ភាពក្លាហានរបស់ក្មួយៗយុវនិស្សិតយើង ហើយក៏ជាការជួយគ្នាទៅវិញទៅមក ដែលជាកាតព្វកិច្ចរបស់មនុស្សជាតិទូទៅ ជាពិសេសជាគោលការណ៍ នឹងជាការអំពាវនាវរបស់កាកបាទក្រហមកម្ពុជាយើងផងដែរ ។

៤. ការបរិច្ចាគឈាមគឺមានអារម្មណ៍រីករាយ សប្បាយ រំភើបដោយសារមួយជីវិតរបស់ខ្លួន អ្នកបានធ្វើបុណ្យដ៏មានតម្លៃជូនដល់សង្គមជាតិដែលមិនអាចកាត់ថ្លៃបាន។ អ្នកគ្មានលុយសម្រាប់ធ្វើអំណោយ តែអ្នកមានឈាមសម្រាប់ធ្វើអំណោយ ដែលមានតម្លៃមួយ គឺកិត្តិយសថ្លៃថ្នូរ និងមិនអាចកាត់ថ្លៃបានស្របនឹងកំណាព្យមួយបានពោលថាៈ “ កាលរស់នៅ ត្រូវធ្វើការ ណានីមួយ ទុកជំនួយ ជួយចំណែក ចែកដល់ជាតិ កុំកើតឡើង ចាកលោកវិញ ទទេស្អាត ពុំបន្សល់ទុក អ្វីនោះឡើយ ” ។

៥. គួរចងចាំថា ប្រទេសជាតិនឹងផ្ញើសេចក្តីសង្ឃឹមទាំងស្រុងទៅលើក្មួយៗជំនាន់ក្រោយនេះហើយ។ ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងនាមជាពលរដ្ឋពេញលេញម្នាក់។ ដូច្នេះ ក្មួយៗត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីតស៊ូព្យាយាម អំណត់ អត់ធន់ សកម្មប្រយុទ្ធនៅក្នុងការងារ និងត្រូវមានគំនិតច្នៃប្រឌិត។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 334

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 363

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 592

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 661

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 939

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 938

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 928

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1094

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1136

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1186

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...