Other News
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកទី៤ អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាសភាពក្រុមការងារសាកលវិទ្យាភូមិន្ទកសិកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើការពិនិត្យ និងពិភាក្សាទៅលើ២ចំនុច រួមមាន៖
ទី១ ពិនិត្យ និងសម្រេចលើរបាយការណ៍ចំណូល ចំណាយកាលបរិច្ឆេទ ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ទី២ ពិនិត្យ និងសម្រេចជាគោលការណ៍ ការស្នើសុំធ្វើនិយ័តភាពថវិកា និងស្នើសុំប្រើប្រាស់ថវិកាអតិរេក សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លូរំដោះទឹកភ្លៀង បន្ទប់ទឹកអនាម័យ និងផ្លូវ១ខ្សែ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់ឆ្នាំ២០២៤៕