ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សារុទ្ធ និង ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគារ និងលទ្ធផលអនុវត្តការងាររបស់គម្រោង “ការសាងសង់ការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា” ។
ក្នុងនោះដែររក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក An Sung Soo, តំណាងសាជីវកម្មសហគមន៍ជនបទកូរ៉េ KRC ប្រចាំប្រទេសកម្ពុជា លោកDr. Hyong Cheol Kang អនុប្រធានគ្រប់គ្រងគម្រោង និង កញ្ញា Park Hyemin អ្នកសម្របសម្រួលគម្រោង សរុបចំនួន ២៥នាក់ ស្រី្ត៣នាក់។