ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍

ចេញ​ផ្សាយ​ ៣០ តុលា ២០១៩ 4514

កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍
ក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ដែលជាស្ថានីយរណបរបស់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

តាមរបាយការណ៍របស់លោកបណ្ឌិត អ៊ុក ម៉ាក់រ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានឲ្យដឹងថា ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ បានបង្កើតឡើងក្នុងឆ្នាំ ២០០២ លើផ្ទៃដីជាង ៩៥ហិកតា។ បច្ចុប្បន្ន បានធ្វើការដាំដុះ ស្រាវជ្រាវ ពិសោធន៍ ផ្សព្វផ្សាយ និងអភិរក្សដំណាំសណ្តែកសៀង ដំឡូងមី និងឈើហូបផ្លៃមានដូចជាពូជស្វាយកែវរាជបានជាង ៥ហិកតា និងកែវទេពចំនួន ២,៥ហិកតា។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយក៏បានរៀបចំជាស្រែពិសោធន៍ និងផលិតកម្មគ្រាប់ពូជស្រូវលើផ្ទៃដីជាង ១៥ហិកតាផងដែរ។ ចំពោះផ្ទៃដីដែលនៅសល់ជាង ៧០ហិកតា គឺជាដែនជម្រកព្រៃ ដែលក្រសួងសម្រេចមិនធ្វើការឈូសឆាយពង្រីកបន្ថែម ដើម្បីរក្សាទុកជាព្រៃអភិរក្ស។ រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយវិញ គឺមានអគារការិយាល័យចំនួន ០១ខ្នង អាគារស្នាក់នៅរបស់បុគ្គលិក ០១ខ្នង ដែលមាន ០៥បន្ទប់ ឃ្លាំងសម្ភារ ០១ខ្នង អាងស្តុកទឹកចំនួន ០២ ប្រព័ន្ធស្រោចស្រព ០១ខ្សែ និងស្រះបូរាណចំនួន ០១ ដែលកំពុងគ្រប់គ្រង និងថែទាំដោយមន្ត្រីចំនួន ០៧នាក់។

ដោយបានពិនិត្យស្ថានភាព និងវឌ្ឍនភាពជាក់ស្តែងរបស់ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ភាពតស៊ូ និងឆន្ទៈយ៉ាងមោះមុតក្នុងការស្រាវជ្រាវ ផលិត អភិរក្ស និងអភិវឌ្ឍន៍ពូជដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព។ ដើម្បីឲ្យស្ថានីយកាន់តែមានភាពរីកចម្រើន លោកក៏បានផ្តល់ជាអនុសាសន៍ និងសកម្មភាពមួយចំនួនដែលមន្ត្រីប្រចាំស្ថានីយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងជាពិសេសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ត្រូវអនុវត្តមានដូចជា៖ ទី១. ត្រូវធ្វើបច្ចុប្បន្នភាព និងបន្តការស្រាវជ្រាវ ពិសោធន៍លើមុខដំណាំដែលកំពុងមានសក្តានុពលទីផ្សារខ្ពស់។ ទី២. បន្តការថែទាំ ទាំងបរិវេណ អគារ សម្ភារៈ ជាពិសេសផ្ទៃដី និងព្រៃអភិរក្សរបស់ស្ថានីយដែលជាសម្បត្តិរដ្ឋឲ្យបានគង់វង្ស។ ទី៣. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បង្កើនការគាំទ្រទាំងផ្នែកបច្ចេកទេស និងកិច្ចសហការដល់ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍។ ទី៤. ត្រូវជំរុញការធ្វើទំនើបកម្មកសិកម្ម ក្នុងការស្រាវជ្រាវ ពិសោធន៍ ដាំដុះ និងប្រមូលផល។ ទី៥. គួរបង្កើនកិច្ចសហការជាមួយវិស័យឯកជនក្នុងការស្រាវជ្រាវ និងផលិតពូជដំណាំ ដើម្បីផ្សាភ្ជាប់ជាមួយតម្រូវការទីផ្សារ។

Other News
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 5

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 23

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 404

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 503

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 671

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 759

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 709

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 755

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1108

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1146

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1128

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...