Other News
នៅរសៀលថ្ងៃដដែល ឯកឧត្តម រដ្ឋមន្រ្តី និងសហការី បានបន្តដំណើរ ឆ្លងកាត់ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះ លោកបានចុះពិនិត្យមើលសកម្មភាពប្រជាពលរដ្ឋ ប្រមូលផលដំឡូងមី និងបានចុះសួរ សុខទុក្ខ និងពីស្ថានភាពការងារជាកម្មករដកដំឡូង។ ជារួមកសិករមានភាពសប្បាយរីរាយ ដោយដំឡូងមីស្រស់មានតម្លៃ ២.៣ បាតក្នុង១គីឡូក្រាម បើទោះបីមិនទាន់ដល់ពេលប្រមូលផលក៏ដោយ ។ តាមសេចក្តីរាយការណ៍របស់ម្ចាស់ចំការបានឲ្យដឹងថា នាពេលនេះទិន្នផលអាចទទួលបានពី ១០-១៥តោនក្នុង១ ហត។ ដោយឡែកតម្លៃពលកម្មដកក្នុង១ តោនអាចទទួលកម្រៃបាន ៣០០ បាត ហើយចំណូលប្រចាំថ្ងៃអាស្រ័យលើកំលាំង ផលដំឡូងមើម តិច មើមច្រើន និងលក្ខណអំណោយផលនៃអាកាសធាតុ បើគិតជាមធ្យមបាន ៥០០-៨០០ បាត(ប្រាក់ថៃ) ក្នុង១ថ្ងៃ។