គំនិត​ច្នៃប្រឌិត​នឹង​ធ្វើឱ្យ​មូលដ្ឋាន​មានការ​កែប្រែ​ប្រួល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4650

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ជូន​ជា​យោបល់​ដល់​ប្រជាពលរដ្ឋ​ថា គំនិត​ច្នៃប្រឌិត​ពុំមាន​ព្រំដែន​ទេ។ កាលណា​មានការ​ច្នៃប្រឌិត​ បង្កើត​អ្វីដែល​ថ្មី​នោះ​ នឹង​ធ្វើឱ្យ​ទទួលបាន​ប្រ​យោ​ជ​ន៏​ច្រើន ​ពី​សកម្មភាព​នេះ ។

នៅ​ចំពោះមុខ​លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ​នៅ​ស្រុក​ត្រាំកក់ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​មាន​ប្រសា​ស​ន៏​ថា ការពង្រឹង​គុណភាព​សិក្សា​ គឺជា​អនាគត​នៃ​កម្ពុជា ហើយ​មួយផ្នែកធំ​ដោយផ្ទាល់ ​គឺ​លោកគ្រូ អ្នកគ្រូ ​ត្រូវ​ទទួលខុស​ នៅក្នុង​រឿងនេះ​ជាសំខាន់។ យើង​ជៀសវាង​ការអប់រំ​ដោយ​ទូលំទូលាយ។ ចំណេះដឹង​មាន​ព្រំដែន ប៉ុន្ដែ​គំនិត​ច្នៃប្រឌិត ​ពុំមាន​ព្រំដែន​ទេ គឺ​វា​ស្ថិតនៅ​ជុំវិញ​ពិភពលោក។ គំនិត​ច្នៃប្រឌិត ​បាន​បង្កើត​អ្វីថ្មីៗច្រើន ​សម្រាប់​ពេលនេះ​ និង​អនាគត។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​បន្ដទៀត​ថា បើ​ចង់​មានគំនិត​ច្នៃប្រឌិត ​លុះតែ​ខំ​អាន។ បណ្ណាល័យ គឺជា​ឃ្លាំង​សម្រាប់​ការអាន។ ឯកឧត្ដម​ បាន​ពន្យល់​ពី​សារសំខាន់​ នៃ​ការច្នៃប្រឌិត ​វា​នឹងមាន​ប្រ​យោ​ជ​ន៏​ណាស់​ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​កសិករ​ នៅ​មូលដ្ឋាន ពិសេស​សម្រាប់​ចំណូល ​ដល់​គ្រួសារ​បើ​យើង​ ប្រើប្រាស់​នូវ​ការច្នៃប្រឌិត​ទាំងនេះ ។

ឯកឧត្ដម​ បាន​រំលឹក​ផងដែរ ​ដល់​មន្ដ្រី​ក្រុមការងារ​របស់ឯកឧត្ដម​ ឱ្យ​សំលឹង​ទៅរក​គ្រូ​ចូល​និ​វត្ដ​ន៏​ ដើម្បី​ចងក្រង និង​ឱ្យ​ក្រុម​នេះ​ ជួយ​ដល់​វិស័យ​អប់រំ​នៅ​មូលដ្ឋាន។ ឯកឧត្ដម ​បានបញ្ជាក់​ផង​ដែរអំពី​តួនាទី ​របស់​នាយក​សាលា​ដែលមាន​ឥទ្ធិពល​ ទៅដល់​ការរីកចម្រើន​ របស់​សាលា ​ដែល​ទាំងនេះ​សុទ្ធសឹងតែ​ទាក់ទង ​ទៅនឹង​ការច្នៃប្រឌិត​ផងដែរ ។

គួរ​បញ្ជាក់ថា ការលើកឡើង​ខាងលើ ​ខណៈដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី ​អញ្ជើញ​ចូលរួម​ប្រគល់​តុ​សិស្ស​ចំនួន២០០ និង​តុ​គ្រូ​ចំនួន៧ជូន​ដល់​សាលា​ចំនួន៣ ដែល​ក្នុងនោះ​មាន​វិទ្យាល័យ​អង្គរកា សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ត្នោតជុំ​កាលពីថ្មីៗនេះ។ ជាមួយនឹង​ការផ្ដល់​តុ​សិស្ស​នេះ ​ក៏មាន​ការជូន​សៀវភៅ​បច្ចេកទេស​កសិកម្ម​ចំនួន១២មុខស្មើ​នឹង១.០៨០ក្បាល​ជូន​ដល់​សាលា​ទាំង​នេះដែរ ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 280

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 292

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 586

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 919

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 897

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1059

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1108

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1151

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...