Other News
ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។
ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អរបស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ ដោយឡែក ចំពោះការនាំចូលថ្នាំកសិកម្មមកធ្វើអាជីវកម្ម ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនចុះបញ្ជីតាមច្បាប់របស់កម្ពុជា៕