ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 240

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួបថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេសុី បានជជែកពិភាក្សាលេីកិច្ចសហប្រតិបត្តិការដេីម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក្នុងនោះ បញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេសុី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេសុីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេសុី ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេសុី បានបង្ហាញចំណាប់អារម្មណ៍លេីការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រេីនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលេីការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេសុី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេសុីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូជា របាំងអនាម័យ ភូតគាមអនាម័យ ដេីម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេសុី។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេសុី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។

ជំនួបនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ បានឯកភាពលេីកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហេីយប្រទេសម៉ាឡេសុីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕

Other News
ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០២៥ 214

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 239

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​...
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 241

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji...
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 240

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកម្លាំង​ជំនាញ​ប្រជុំផ្សព្វផ្សាយស្តីពី «ការកំណត់ប្រភេទឧបករណ៍នេសាទឈ្នាង​អូស​លៀសជាលក្ខណៈគ្រួសារ » ដល់ប្រជានេសាទ នៅខេត្តសៀមរា

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចូលរួមប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 334

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅខេត្តកំពង់ធំ

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 388

ឯកឧត្តមរដ្ឋលេខាធិការ​ តូច ប៊ុនហួរ អញ្ជើញផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបជូនប្រជាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារផ្សព្វផ្សាយអំពីសារសំខាន់នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបជូនដល់ប្រជាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី។...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 409

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 413

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មមកពីខេត្តចំនួន៤

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជីវករជី និងថ្នាំកសិកម្មជាង ១០០នាក់ និងមន្ត្រីកសិកម្មឃុំចំនួន ២០នាក់ មកពីខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពត និងខេត្តកែប បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 389

សត្វផ្សោតទន្លេមេគង្គ ជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់១០៧ក្បាល។ សត្វផ្សោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ ក្រៅពីមានតម្លៃផ្នែកទេសចរណ៍...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 403

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមក្នុងវេទិកា "ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនភាពធន់របស់សហគមន៍នេសាទ នៅតំបន់ភាគខាងកើតបឹងទន្លេសាប"

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 404

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញបន្តដឹកនាំក្រុមការងារ​ចុះពិនិត្យ​ការងារកសិកម្ម និងដំណាំឧស្សាហកម្មប្រជាកសិករ នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចុះទៅស្រុកមួយចំនួន ក្នុង​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 416

សកម្មភាពថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវប្រាំង និងស្តាប់បញ្ហាកសិករ ដែលប្រឈមការខ្វះទឹក

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង...