ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ និងសហការី បានចុះជួបកសិករស្វែងយល់ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការអនុវត្តបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការប្រើប្រព័ន្ធស្រោចស្រពតំណក់ទឹក ប្រើទឹកតិច ប្រើកៅស៊ូគ្របរង រក្សាសំណើម សារធាតុចិញ្ចឹមបានល្អ ទប់ស្កាត់សត្វល្អិតចង្រៃ កាត់បន្ថយចំណាយក្នុងការជួលកម្លាំងពលកម្មសម្អាតស្មៅ អាចកាត់បន្ថយថ្លៃដើមចំណាយក្នុងផលិតកម្ម៕