Other News
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណអធិបតីចូលរួមកិច្ចប្រជុំ ចុះពិនិត្យ និងពិភាក្សា ដីចំនួន១ទីតាំង ដែលស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកណ្តាល មន្ទីរពាក់ព័ន្ធផ្សេងៗ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៕