ហាម​នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ក្នុង ពេល​ជ្រូក​ កម្ពុជា​កំពុងមាន​ជំងឺ​ត្រចៀក​ខៀវ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 3703

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បានធ្វើការ​អំពាវនាវ និង​ចេញ​បញ្ជា​ជាបន្ទាន់​មួយ​ ឱ្យមាន​ការចាត់វិធានកា​ររ​ទប់ស្កាត់​ការ​ចរាចរ​ណ៏​សត្វ​ជ្រូក​ពី​ប្រទេសជិត ខាង​ចូលមក​ក្ន​នុង​ប្រទេស ដែលជា​វិធាន​មួយ​ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ដែល​បាន​កំពុង​កើត​មាននៅ​កម្ពុជា

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បទបញ្ជា​ដូច្នេះ​ នៅ​ថ្ងៃ​ពុធ​ ទី៤ ខែសីហា​ឆ្នាំ២០១០ ក្នុងឱកាស​ចែក​សញ្ញាប័ត្រ ​ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ ។

សម្ដេច ហ៊ុន សែន បានប្រកាស​សម្រេច​ឱ្យ​អាជ្ញាធរ​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ត្រូវ​ផ្អាក​ការនាំ​ចូល​ជ្រូក​កម​ពី​ប្រទេស​ទាំងពីរ​នេះ​ជាបន្ទាន់។

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកយក​របាយ​ការ​ណ៏​របស់​ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ មក​គូសបញ្ជាក់ថា ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ​ បាន​កើតឡើង​នៅ​ប្រទេស​ចិន​ កាលពី​ខែកញ្ញា ​ឆ្នាំ២០០៦ និង​នៅ​ខែឧសភា​ ឆ្នាំ២០១០ នៅក្នុង​ប្រទេស​វៀតណាម​និង​ឡាវ ។ចំណែក​នៅ​ប្រទេស​ថៃ​ជំ ងឺ​នេះ​បាន​រាតត្បាត​កាលពី​ខែកក្កដា ឆ្នាំ២០១០ហើយ​ឥឡូវនេះ​វា​បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​ហើយ។ មាន​ជ្រូក​ឈឺ​ងាប់​ជាច្រើន​ពាន់​ក្បាល​នៅក្នុង​ខេត្តកំពង់ចាម តាកែវ កំពង់ឆ្នាំង កណ្ដាល កំពត និង​ខេត្តព្រៃវែង ។

ចំពោះមុខ​បញ្ហា​ជំងឺ​ជ្រូក​នេះ សម្ដេច​តេ​ជោ ហ៊ុនសែន បានប្រកាស​អំពាវនាវ និង​ដាក់ចេញ​ជា​បទបញ្ជា​តឹងរឹង​ថា ចរាចរ​ណ៏​សត្វ​ជ្រូក​ត្រូវ​ហាមឃាត់ ។ អាជ្ញាធរ​ខេត្ដ​នៅតាម​ព្រំដែន​ទាំងអស់ ជាពិសេស​នៅ​ព្រំដែន​វៀតណាម និង​ព្រំដែន​ថៃ​ដែលមាន​ការនាំ​ជ្រូក​ចូល​ត្រូវ​ផ្អាក​សិន ។ យើង​ត្រូវ​ទប់ស្កាត់​សិន ។

បញ្ហា​ជ្រូក​ឈឺ​ងាប់​នេះ ក៏​ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាសថា បណ្ដាលមកពី​ជំងឺ​ជ្រូក​ដែល​ចាប់ផ្ដើម​កើត ដោយ​គេ​ហៅថា​ជំងឺ​ត្រចៀក​ខៀវ ។ ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​កំពុង​រាតត្បាត ហើយ​ឥឡូវនេះ​មាន​វត្ត​មាននៅ​គ​ម្ពុ​ជា​ហើយ ។

សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុនសែន បាន​បញ្ជាក់ថា ការហាមឃាត់​ការនាំ​ចូល​ជ្រូក​ពី​ប្រទេសជិតខាង​នេះ​មិនមែនជា​ការបំពាន​លើ​វិធានការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះទេ​តែ​នេះ​ជា​វិធានការ​ដើម្បី​ការពារ​នូវ​ជីវិត​សត្វ ព្រោះ​ជា​ជំងឺ​ដែល​នាំ​ពី​កន្លែង​មួយ ហើយ​បើ​ជ្រូក​ចូលដល់​ខេត្តព្រៃវែង​ហើយ គឺ​យើង​ត្រូវ​ទប់ស្កាត់​កុំឱ្យ​វា​ចូលដល់​ភ្នំពេញ ព្រោះ​បញ្ហា​នេះ​វា​អន្តរាយ​ដល់​សុខភាព​មនុស្ស នី​សុខភាព​សត្វ​ដទៃទៀត ។

ជាមួយគ្នា​នោះ​សម្ដេច ហ៊ុន សែន ក៏​ស្នើ​កុំឱ្យ​សមត្ថកិច្ច​មួយចំនួន​ឆ្លៀតឱកាស​រកលុយ​ពេល​ឃើញ​ជ្រូក​ឈឺ​ហើយ​មិន​ចាប់ បែរជា​យកលុយ​ពី​ម្ចាស់​ជ្រូក​ហើយ​ទុកឱ្យ​ជ្រូក​ឈឺ​នោះ​ចូលមក​ដល់ទី​ផ្សារ​ដែល​ជា​គ្រោះថ្នាក់​ណាស់ ។

សម្ដេច ហ៊ុន សែន ក៏បាន​អំពាវនាវ​កុំឱ្យ​អ្នកលក់​ជ្រូក​នៅ​កម្ពុជា​ដំឡើង​តម្លៃ​សាច់ជ្រូក​នៅពេលនេះ ព្រោះ​វា​ជា​រដូវ​ត្រី​ពង​ផង ដែល​អាចធ្វើឱ្យ​តម្លៃ​ត្រី​ និង​តម្លៃ​សត្វ​ផ្សេង​ត្រូវ​ឡើងថ្លៃ។ សម្ដេច​ក៏បាន​រិះគន់​ចំពោះ​អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​ស្រុក ដែល​កន្លងមក​បាន​ព្យាយាម​ហាម​ការ​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស តែ​នៅពេលដែល​ការបិទ​ចរាចរ​ណ៏​ជ្រូក​ពី​ប្រទេសជិតខាង​តម្លៃ​សាច់ជ្រូក​បែរជា​កើនឡើង​ទៅវិញ ។

.អ្នកជំនាញ​ក្រសួងកសិកម្ម​បញ្ជាក់ថា ជ្រូក​ឈឺ​ងាប់​នៅ​កម្ពុ​ជាមាន​ជំងឺ​ត្រចៀក​ខៀវ​និង​ជំងឺប៉េស្ដ

លទ្ធផល​នៃ​ការវិភាគ​លើ​ជ្រូក​ឈឺ​ងាប់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញថា សត្វ​ជ្រូក​ឈឺ​ងាប់​រាប់ពាន់​ក្បាល​ក្នុងពេលថ្មីៗនេះ គឺ​ពុំ​ឃើញ​មាន​មេរោគ​ផ្ដាសាយ​ជ្រូក A(H1N1) នោះទេ។ ក៏ប៉ុន្តែ​អ្នកជំនាញ​បាន​រកឃើញថា​សត្វ​ជ្រូក​ទាំងនោះ កើត​ជំងឺ​ត្រចៀក​ខៀវ​និង​ជំងឺប៉េស្ដ ។

លទ្ធផល​វិភា​គនេះ ​ត្រូវបាន​ប្រកាស​ នៅ​ថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០១០ ដោយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​បសុព្យាបាល​ នៃ​នាយកដ្ឋាន​ផលិតកម្ម និង​ប​សិ​ព្យាបាល​នៃ​នាយក​រដ្ឋា​ន​ផលិតកម្ម និង​បសុព្យាបាល​របស់​ក្រសួងកសិកម្ម។

លទ្ធផល​នៃ​ការវិភាគ​ឈាមជ្រូក​ចំនួន៨០ក្បាល​បាន​បង្ហាញថា វត្ថុ​វិភាគ​ចំនួន៨មាន​វត្ដ​មាន​អង់ទីគ័រ ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​ដែល​កើតឡើង​នៅក្នុង​ខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ចាម តាកែវ និង​ខេត្ដ​ព្រៃវែង ។ ចំណែក​វត្ថុ​វិភាគ​ចំនួន៨ផ្សេងទៀត​មាន​វត្ដ​មាន​អង់ទីគ័រ​ជំងឺប៉េស្ដ​ជ្រូក​នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង កំពង់ចាម និង​ចេ​ត្ដ​តាកែវ ។

របាយ​ការ​ណ៏​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) បាន​បញ្ជាក់ថា ក្នុងពេល​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ឡាវ វៀតណាម និង​ប្រទេស​ថៃ​ដែល​បាន​បណ្ដាលឱ្យ​ជ្រូក​ឈឺ​ស្លាប់​និង​ត្រូវ​សម្លាប់​រាប់រយ​ក្បាល។

ដោយឡែក​នៅ​កម្ពុជា មាន​ជ្រូក​ឈឺ​និង​ស្លាប់​រាប់រយ​ក្បាល​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពត កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ខេត្តកំពង់ស្ពឺ ។

ក្នុងពេល​ប្រកាស​លទ្ធផល​នៃ​ការវិភាគរ​ករោគ​សម្លាប់​ជ្រូក​រៀបរយ​ក្បាល​នោះ នៅ​ព្រឹក​ថ្ងៃទី៤ខែសីហា​ឆ្នាំ២០១០ក្រសួងកសិកម្ម​ក៏បាន​កោះប្រជុំ​មន្ដ្រី​ពេទ្យសត្វ​ទូទាំងប្រទេស​នៅ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ។ កិច្ចប្រជុំ​បន្ទាន់​ក្រោយពេល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​ជ្រូក​ប្រភេទ​ថ្មី​បាន​កើតឡើង​នោះ​ត្រូវបាន​ប្រ​ព្រឹ​ត្ដ​ឡើង​ក្រោម​អធិបតីភាព​របស់​ស់ឯក​ឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ដ្រី​ន​ពេទ្យសត្វ​ទូទាំងប្រទេស​បានលើកឡើង​នូវ​សេចក្ដីណែនាំ​ដែល​តម្រូវឱ្យ​មានការ​រឹតបណ្ដឹង ការត្រួតពិនិត្យ​លើ​ការ​ចរាចរ​ណ៏​សត្វ​ជ្រូក​ដែលមាន​ជំងឺ​ចេញពី​តំបន់​មាន​សត្វ​ជ្រូក​កំពុង​ឈឺ ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង​ដូចជា វៀតណាម និង​ប្រទេស​ថៃ ។ ចំណែក​មន្ដ្រី​ពេទ្យសត្វ ក៏ត្រូវ​តាមដាន​ត្រួតពិនិត្យ​សុខភាព​ជ្រូក​នៅតាម​កសិដ្ឋាន ទី​ស​ត្ដ​ឃាត និង​អនាម័យ​ទ្រុង​ជ្រូក​ដើម្បី​អនុវត្ត​វិធាន​បសុពេទ្យ​ឱ្យបាន​ទាន់ពេលវេលា ។

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន បាន​មាន​ប្រសា​ស​ន៏​ពន្យល់​ទៀតថា សត្វ​ជ្រូក​ដែលមាន​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក ជំងឺប៉េស្ដ​ជ្រូក គឺ​ពុំបាន​បណ្ដាលឱ្យ​ឆ្លង​ដល់​មនុស្ស​ឡើយ ។ តែ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ហូប​សាច់ជ្រូក​ងាប់ ដោយមាន​ជំងឺ​គឺ​ត្រូវ​កប់​ចោល ។

.សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​ជំងឺ

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​ខេត្តកំពង់ចាម បាន​សម្ដែង​នូវ​ការ​ព្រួយ​បាន​ម្ភ អំពី​ការរីក​រាលដាល​នៃ​ជំងឺ​ជ្រូក ខណៈដែល​ប៉ុន្មាន​ថ្ងៃនេះ​តម្រូវការ​សាច់ជ្រូក កំពុង​តែមាន​និន្នាការ​ធ្លាក់ចុះ ។

លោកស្រី ទុំ សុចិ​ន្ដា ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ខេត្តកំពង់ចាម​បាន​ថ្លែងថា បើទោះបីជា​សមាជិក​រប​ស់​សមាគម​នៅ​មិនទាន់មាន​របាយ​ការ​ណ៏​ណាមួយ​អំពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ជ្រូក​មកកាន់​កសិដ្ឋាន​រប​ស់​ពួកគេ​ក៏ពិតមែន ប៉ុន្តែ​ផលប៉ះពាល់​កំពុងតែ​កើតមានឡើង ។

លោកស្រី បាន​បញ្ជាក់ថា មុនពេល​ព័ត៌មាន​អំពី​ជ​ញ​រូ​ក​ងាប់ សមាគម​អាច​លក់​ចេញ​ជ្រូក​កាប់សាច់ ​ពី១០០ ទៅ១៥០ក្បាល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ធ្លាក់​មក​នៅក្រោម១០០ក្បាល។

លោកស្រី បាន​បន្តទៀតថា យើង​កំពុងតែ​ព្រួយបារម្ភ ពីព្រោះ​បើសិនជា​ការឆ្លង​នេះ​មិនអាច​ទប់ស្កាត់បាន​នោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​ទីផ្សារ​ជ្រូក​សាច់​របស់​សមាគម បើទោះបីជា​កសិដ្ឋាន​យើង​អត់​មាន​ការឆ្លង​ក៏ដោយ ។

តាម​ការអះអាង​របស់​លោកស្រី​ទុំ សុចិ​ន្ដា តម្លៃ​សាច់ជ្រូក​កាប់សាច់​នៅក្នុងពេល​បច្ចុប្បន្ននេះ គឺ​នៅក្នុង​រង្វង់​ពី៧.៨០០រៀល ទៅ៨.០០០រៀល​នៅក្នុង​ជ្រូក​រស់​មួយ​គីឡូក្រាម ។ ជ្រូក​ដែល​សមាគម​លក់​ចេញ​នោះ នៅក្នុង​មួយ​ក្បាលមាន​ទម្ងន់​ជា​មធ្យម ៨០ គីឡូក្រាម ។

នៅក្នុង​មួយថ្ងៃ​នៅ​ទូ​ទាំ​អ​ប្រទេស​កម្ពុជា គេ​បានធ្វើការ​ប៉ាន់​ប្រមាញ​ត្រូវការ​សាច់ជ្រូក​ប្រមាណ​ជា៤.០០០ក្បាល​នៅក្នុង​មួយថ្ងៃ ដើម្បី​បម្រើ​តម្រូវការ​ទីផ្សារ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ប្រមាណ១៤លាន​នាក់។ជ្រូក​នៅតែ​បន្ដ​ឈឺ​ងាប់ បើទោះបីជា​វិធានការ​ទប់ស្កាត់​ត្រូវបាន​ដាក់ចេញ​ក៏ដោយ ។

អ្នក​ចិញ្ចឹម​ជ្រូក​រូបនេះ បាន​បញ្ជាក់ថា ជ្រូក​វៀតណាម​បាន​សម្រុក​នាំចូល​ស្រុក​យើង ដោយសារតែ​វា​មានតម្លៃ​ថោក គឺ​គេ​ទិញ​មក​តម្លៃ​តែ៦.២០០រៀល​ក្នុង​មួយ​គីឡូក្រាម តែ​ពេល​យកមក​ក់នៅ​ភ្នំពេញ បាន​តម្លៃ៧.០០០រៀល ធ្វើឱ្យ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ដែល​ធ្លាប់តែ​លក់បាន​តម្លៃ៩.២០០រៀល​ទៅ៩.៣០០រៀល លក់​លែង​បាន ។ ឥឡូវនេះ​កើត​ជំងឺ​ជ្រូក​ឈឺ​ងាប់​ទៀត ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ប្រហែលជា​នឹង​ក្ស័យធន​ជាមិនខាន ។

.មាន​អ្នក​លួច​នាំ​ជ្រូក​រស់​ពី​វៀតណាម​ចូល​តាម​ច្រកព្រំដែន​ខេត្តកំពង់ចាម​ក្នុង​មួយយប់ៗរាប់រយ​ក្បាល

សត្វ​ជ្រូក​រស់​រាប់រយ​ក្បាល​ ក្នុង​មួយយប់ៗ ត្រូវបាន​គេ​ឃុបឃិត​គ្នា​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀងសំខាន់ៗមួយចំនួន​ចូលមកក្នុង​ភូមិសាស្ដ្រ​ខេត្តកំពង់ចាម រួចហើយ​ដឹក​បន្ដ​ចូល​ក្រុងភ្នំពេញ​និង​នាំទៅ​កាន់​ខេត្ត​មួយចំនួនទៀត ។ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច ជាពិសេស​មន្ត្រី​កសិកម្ម​ខេត្តកំពង់ចាម​ទាំងអស់​គឺ​សម្ងំ​ឈឹង​មិនដែល​ចេញមុខ​បង្ក្រាប​ម្ដងណា​ឡើយ ។

សមត្ថកិច្ច​នៅតាម​ព្រំដែន​បាន​និយាយ​ឪ្យ​ដឹងថា សត្វ​ជ្រូក​រស់នៅ​ប្រទេស​វៀតណាម​ដែល​តេ​ាំ​ចូលមក​លក់​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃនេះ នៅ​វៀតណាម​គេ​លក់​តែ ៦,០០០ រៀល ក្នុង​មួយ​គីឡូ ហើយ​គេ​យកមក​លក់​នៅ​កម្ពុជា ដល់​ទៅ ៨,០០០ រៀល ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឺ​ក​ថ្ងៃទី ០៤ សីហា ២០១០ នេះ បាន​អំពាវនាវ និង​ដាក់​បញ្ជា​ឪ្យ​អជ្ញាធរ​ខេត្ត​ទាំងអស់ ជាពិសេស នៅតាម​បណ្តាល​ខេត្ត​ដែល​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ត្រូវ​ផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​សិន ដើម្បី​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដែល​អាច​កើតចេញពី​សត្វ​ជ្រូក​ទាំងនោះ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 215

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 215

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 224

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជាដៃគូកសិករបង្កបង្កើនផល

រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាដៃគូទទួលទិញស្រូវពីកសិករ ដោយជួយជំរុញការដាំដុះរបស់ប្រជាកសិករ និងបង្កើតការងារដល់ប្រជាពលរដ្ឋន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 229

កសិករស្រុកពួក ខេត្តសៀមរាប កាន់តែងាយស្រួលដោយមានមន្រ្តីកសិកម្មឃុំជួយណែនាំបច្ចេកទេស

កសិកររស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានសេចក្តីរីករាយដែលមានមន្រ្តីកសិកម្មឃុំចុះជួយ និងពន្យល់ពីបច្ចេកទេសជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់បង្កបង្កើនផល...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 246

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 246

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 294

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 296

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 295

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 295

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំតម្រង់ទិសនិងជំរុញការអនុវត្តកសិកម្មសរីរាង្គ ខេត្តព្រះវិហារ

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក៏បានបន្តដឹកនាំមន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 309

ម្ចាស់រោងម៉ាស៊ីនកិនស្រូវថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់កញ្ចប់ថវិកាទិញស្រូវប្រជាកសិករ

ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 311

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ ចុះតាមដាន និងត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្នាក់ដឹកនាំនិងការិយាល័យជំនាញ...