Other News
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដើម្បីកែសម្រួល និងពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់បញ្ចូលសេវាសាធារណៈសម្រាប់ការស្នើសុំវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗ សម្រាប់ ជី-ថ្នាំកសិកម្ម ជាទម្រង់អេឡិចត្រូវនិកសម្រាប់ធុរកិច្ច។