Other News
ព្រឹកថ្ងៃអង្គារ ១២កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអធិការកិច្ចនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះធ្វើអធិការកិច្ច ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្មនៅខេត្តសៀមរាប ដើម្បីទប់ស្កាត់បទល្មើសថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ សំដៅពង្រឹងសុវត្ថិភាព គុណភាពនិងសុខភាពសាធារណដល់កសិករនិងអ្នកប្រើប្រាស់ ក្រុមការងារអធិការកិច្ចក៍បានធ្វើការអប់រំដល់អាជីវករឲ្យអនុវត្តឲ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មស្ថិតក្នុងបរិបទកូវីដ19 និងអនុវត្តតាមវិធានការសុខាភិបាលអោយបានត្រឹមត្រូវ ។