Other News
នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានប្ររព្ធពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី "ការផលិត និងផ្គត់ផ្គង់ស្រូវ និងគ្រាប់ពូជស្រូវរវាងសហគមន៍កសិកម្មក្នុងខេត្តសៀមរាបនិងកំពង់ធំ និងក្រុមហ៊ុនអេមរុរ៉ាយស៍" ក្រោមអធិបតីភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ ដែលក្នុងនោះដែរពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យានេះបានធ្វើឡើងរវាងសហគមន៍ចំនួន ១៦សហគមន៍ (ក្នងនោះមានចំនួន ១២សហគមន៍នៅក្នុងខេត្តកំពង់ធំ និងចំនួន០៤សហគមន៍នៅក្នុងខេត្តសៀមរាប) និងក្រុមហ៊ុន អេមរុរ៉ាយស៍ ដើម្បីផ្គត់ផ្គង់ស្រូវ និងគ្រាប់ពូជស្រូវ៕