Other News
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តប្រមូលកសិផល ដែលដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ផ្គត់ផ្គង់ជូនដល់កងកម្លាំង ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងតាមគោលដៅផ្សេងៗ នៅទិសខេត្តឧត្តរមានជ័យ។
ចំពោះកសិផលដែលប្រមូលបានលើកនេះ គឺមានត្រកួនចំនួន៥០០គីឡូក្រាម និងស៊ុតទាចំនួន៦០០គ្រាប់ និងជាអំណោយក្រោមស្មារតី "ខ្មែរតែមួយ" របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជាស្បៀងបរិភោគនៅតាមគោលដៅការពារបូរណភាពទឹកដី ប្រចាំទិសខេត្តឧត្តរមានជ័យ៕