Other News
សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ ដោយដកហូតឧបករណ៍ខុសច្បាប់របាំងស្បៃមុង-អួនក្រឡាញឹក ប្រវែង ២៨,៤២១ ម៉ែត្រ លប ៥៩៨មាត់ ចាក់លែងកូនត្រីជាង ១,៤តោន និងបានលែងត្រីរាជទម្ងន់ ១៣៦គីឡូក្រាម ចូលដែនទឹកធម្មជាតិវិញផងដែរ។ មន្ត្រីជំនាញជលផលនឹងបន្តសហការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាប្រចាំ ដើម្បីការពារ និងអភិរក្សធនធានជលផល៕