Other News
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមប្រជុំពិនិត្យនិងពិភាក្សាលើធាតុចូលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស ឈានទៅបង្កើតចក្ខុវិស័យដ៏ជាក់លាក់សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមគោលនយោបាយអាណត្តិទី៧ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថាន៕