នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម សហការគាំទ្រពីអង្គការ GIZ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិន ដែលបានប្រព្រឹត្តទៅនៅខេត្តមណ្ឌលគិរី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ត្បូងឃ្មុំ កំពត កែប ក្រចេះ និងខេត្តព្រះវិហារ តំណាងអង្គការ GIZ ម្ចាស់ចម្ការ/សហគមន៍កសិកម្ម ក្រុមហ៊ុននាំចេញ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៥៦រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធឱ្យយល់ដឹងអំពីនីតិវិធីនិង ដំណើរការនៃការចុះបញ្ជីចម្ការ និងទីតាំងវេចខ្ចប់ម្រេច ការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំម្រេច និងការអនុវត្តកសិកម្មល្អលើដំណាំម្រេច (GAP) ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិន៕