Other News
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០ នាទីរសៀល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ញើញចូលរួមពី ឯកឧត្តម សុខ ផល្លា ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាននាយកដ្ឋានអធិការកិច្ចទី២ នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកគ្រូឧទ្ទេសនាម លោក លោកស្រី និងសិក្ខាកាមផងដែរ។