Other News
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមបញ្ជាក់ថា ខ្លីបវីដេអូនេះគឺរូបភាពរបស់ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដែលកំពុងជជែកលេងជាមួយពុកម៉ែបងប្អូនប្រជាកសិករ ខណៈពេលដែលលោកកំពុងបំពេញបេសកកម្មជួយដោះស្រាយបញ្ហាតម្លៃស្រូវនៅខេត្តបាត់ដំបង។
លោក គង់ គា គឺជាមន្ត្រីដ៏សកម្មមួយរូបរបស់ក្រសួងដែលតែងតែចុះធ្វើការផ្ទាល់ជាមួយប្រជាកសិករនៅតាមមូលដ្ឋាន។ ការកាត់ពាក្យសំដីរបស់លោក ដោយមិនគ្រប់ជ្រុងជ្រោយ ដើម្បីយកមកចំអក ឌឺដង គឺជាទង្វើមិនមិនសមរម្យ ហើយបង្កើតជាការរើសអើងលើមន្ត្រីឆ្នើមមួយរូប ដែលតែងតែធ្វើការលះបង់ក្នុងការបំពេញការងារបម្រើប្រជាកសិករ៕