ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 1159

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូង​ឃ្មុំ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់​ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម» ក្រោមអធិ​​ប​តីភាព​​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការ តំណាងមន្ទីរកសិកម្មខេត្ត ព្រមទាំងថ្នាក់​ដឹក​នាំនាយកដ្ឋានផ្សព្វផ្សាយ និងនាយកដ្ឋានធនធានដី នៃអគ្គ​នាយក​​​ដ្ឋានក្សេត្រសាស្ត្រផងដែរ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស ជាពិសេស មន្ត្រីកសិកម្មឃុំ ឱ្យទទួលបាន​ចំណេះ​​ដឹង និងជំនាញច្បាស់លាស់ ក្នុងការចុះផ្សព្វផ្សាយ បង្ហាញ​សាកល្បង និងគាំទ្រកសិករឱ្យអនុវត្តការប្រើ​ប្រាស់​ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ។ ការអនុវត្តបច្ចេកវិទ្យានេះ នឹង​ជួយ​កាត់បន្ថយការប្រើប្រាស់ធាតុចូលគីមី កាត់បន្ថយថ្លៃដើម​ផលិតកម្ម កែលម្អសុខភាពដី និងលើកកម្ពស់សុវត្ថិភាព​ចំណី​អាហារ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បាន​​គូស​បញ្ជាក់ថា មន្ត្រីកសិកម្មឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការ​ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មដល់កសិករ ដោយផ្តោតលើការ​អនុវត្តវិធីសាស្ត្រផ្អែកលើទិន្នន័យជាក់ស្តែង ការធ្វើបង្ហាញ​សាក​ល្បង ការចងក្រងឯកសារ និងការផ្សព្វផ្សាយបន្ត ដើម្បីជំរុញ​ការអនុវត្តបច្ចេកវិទ្យាកសិកម្មដែលមានប្រសិទ្ធភាព និងសុវត្ថិ​ភាព។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ ការផ្សព្វផ្សាយ​នេះគឺ​ផ្តោតសំខាន់លើដំណាំគោលដៅដូចជា ម្រេច ទុរេន ស្វាយចន្ទី និងបន្លែ។
សូមបញ្ជាក់ផងដែរថា នៅក្នុងអង្គសិក្ខាសាលា សិក្ខាកាម​ទាំង​អស់បានចូលរួមចែករំលែកបទពិសោធន៍ វាយតម្លៃ​លើ​លទ្ធផល​នៃការអនុវត្តជាក់ស្តែង និងបានរួមគ្នារៀបចំផែនការពង្រីក​ការ​ផ្សព្វផ្សាយការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈតាមរយៈ​បណ្តាញមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ​វិស័យ​កសិកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និង​មិត្តភាព​ជាមួយបរិស្ថាន៕

Other News
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 472

កម្ពុជាទទួលអ្នកជំនាញមកពី ៥ប្រទេស ចូលរួមសិក្ខាសាលា​ពិគ្រោះ​​យោបល់ ស្ដីពី «ការរៀបចំគោលការណ៍ណែនាំថ្នាក់​តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល​ទន្លេមេគង្គ»

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើម​ដំណើរ​ការ​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី «ការរៀបចំ​គោល​ការណ៍ណែនាំថ្នាក់តំបន់...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 570

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៥០០គីឡូក្រាម ត្រីអណ្តែងចំនួន ១១០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 566

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់​ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម

នារសៀលថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ គី​ ច័ន្ទរំដួល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោក​ QIU WENXU នាយកប្រតិបត្តិ​ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ​...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 579

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីផលិតកម្មកសិកម្មវិលជុំ នៅខេត្តព្រះវិហារ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១០ សីហា ២០២៦ 752

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​ រដ្ឋាភិបាលសាធារណរដ្ឋឆែក​ និងសហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 957

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 979

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 986

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 892

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1130

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1108

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1058

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...